មន្ត្រីអាមេរិក៖ អ៊ីរ៉ង់នឹងធ្វើសំណើជាលាយលក្ខណ៍អក្សរដើម្បីដោះស្រាយភាពជាប់គាំងជាមួយអាមេរិក

2026/02/19 06:52:26 pm        161

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ (១៨ កុម្ភៈ) ថា អ៊ីរ៉ង់ត្រូវបានរំពឹងថា នឹងដាក់សំណើជាលាយលក្ខណ៍អក្សរអំពីរបៀបដោះស្រាយភាពជាប់គាំងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅទីក្រុងហ្សឺណែវប្រទេសស្វីស កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

មន្ត្រីរូបនេះបាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អាមេរិក បានជួបប្រជុំគ្នានៅក្នុងបន្ទប់គ្រប់គ្រងវិបត្តិរបស់សេតវិមាន កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់ ហើយនៅក្នុងនោះ ក្រុមមន្រ្តីបានរាយការណ៍ប្រាប់ថា កងកម្លាំងយោធាអាមេរិកទាំងអស់ដែលដាក់ពង្រាយនៅក្នុងតំបន់មជ្ឈិមបូព៌ា គួរតែអាចស្ថិតនៅនឹងទីតាំងរួចរាល់នៅពាក់កណ្តាលខែមីនា។

មន្ត្រីរូបនេះក៏បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅអ៊ីស្រាអែល ដើម្បីពិភាក្សាពីបញ្ហាអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ កិច្ចពិភាក្សាដោយប្រយោលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រវាងប្រេសិតអាមេរិក រួមជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ មានបំណងទប់ស្កាត់វិបត្តិដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ ប៉ុន្តែនៅពុំទាន់មានកិច្ចព្រមព្រៀងផ្លូវការទេ។

មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះនិយាយថា អ៊ីរ៉ង់បានយល់ព្រមធ្វើសំណើជាលាយលក្ខណ៍អក្សរអំពីរបៀបដោះស្រាយកង្វល់របស់អាមេរិក ក្នុងអំឡុងកិច្ចចរចានៅទីក្រុងហ្សឺណែវ។ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា វឌ្ឍនភាពមួយចំនួនត្រូវបានធ្វើឡើងនៅទីក្រុងហ្សឺណែវ ប៉ុន្តែ «ភាគីទាំងពីរនៅតែឃ្លាតឆ្ងាយពីគ្នាខ្លាំងលើបញ្ហាមួយចំនួន»៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm