អាល្លឺម៉ង់ ជំរុញឱ្យមានដែនកំណត់បណ្ដាញសង្គមលើកុមារ ខណៈអឺរ៉ុប សម្លឹងមើលជំហាននេះកាន់តែខ្លាំង

2026/02/19 07:08:36 pm        179

អធិការបតីអាល្លឺម៉ង់ Friedrich Merz បានសម្ដែងការគាំទ្រជាសាធារណៈលើការអំពាវនាវកាន់តែខ្លាំងឡើងនៅប្រទេសនេះ ក៏ដូចជានៅអឺរ៉ុបទាំងមូល ឱ្យមានចំណាត់ការគ្រប់គ្រងលើការចូលប្រើប្រាស់របស់កុមារលើវេទិកាបណ្ដាញសង្គម ដោយនិយាយថា លោកកាន់តែជឿជាក់ខ្លាំងឡើងអំពីតម្រូវការសម្រាប់ដែនកំណត់ជាកាតព្វកិច្ច ដោយសារមានភស្តុតាងនៃគ្រោះថ្នាក់ដែលបង្កឡើងដោយការរីករាលដាលនៃព័ត៌មានក្លែងក្លាយដោយចេតនា និងទម្រង់ផ្សេងទៀតនៃការបំភាន់តាមអ៊ីនធឺណិត។

ក្នុងសុន្ទរកថាមួយមុនសន្និសីទគណបក្សប្រចាំឆ្នាំ លោក Merz បានចោទសួរថា «តើគ្រប់គ្នាចង់អនុញ្ញាតឱ្យព័ត៌មានមិនពិតដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ព័ត៌មានក្លែងក្លាយ និងការបំភ្លៃការពិតផ្សេងទៀត ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមមែនឬទេ?»។ ដោយជំរុញឱ្យចាត់វិធានការ លោក Merz បានសង្កត់ធ្ងន់ថា ក្មេងអាយុ ១៤ឆ្នាំ ចំណាយពេលជាមធ្យម ៥ម៉ោងកន្លះ ក្នុងមួយថ្ងៃ ដើម្បីលេងអ៊ីនធឺណិត។

បច្ចុប្បន្ន ប្រទេសកាន់តែច្រើនឡើងៗនៅអឺរ៉ុប រួមទាំងអេស្ប៉ាញ ក្រិក បារាំង និងចក្រភពអង់គ្លេសជាដើម កំពុងពិចារណាលើការហាមឃាត់ ឬការរឹតបន្តឹងលើបណ្ដាញសង្គមស្រដៀងគ្នានេះ ដោយធ្វើតាមគំរូរបស់អូស្ត្រាលី ដែលកាលពីឆ្នាំមុន បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបង្ខំឱ្យវេទិកានានាកាត់ផ្តាច់ការចូលប្រើប្រាស់សម្រាប់កុមារ។

ការគាំទ្ររបស់លោក Merz ចំពោះដែនកំណត់បណ្ដាញសង្គម ដោយមានការគាំទ្រពីបក្សទាំងពីរនៅក្នុងរដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ផងដែរនោះ ធ្វើឱ្យមានលទ្ធភាពខ្ពស់ថា រដ្ឋាភិបាលសហព័ន្ធនឹងជំរុញឱ្យមានការរឹតបន្តឹង។ ប៉ុន្តែក្រោមប្រព័ន្ធសហព័ន្ធរបស់អាល្លឺម៉ង់ បទប្បញ្ញត្តិប្រព័ន្ធផ្សព្វផ្សាយគឺជាការទទួលខុសត្រូវកម្រិតរដ្ឋ ហើយរដ្ឋនានាត្រូវតែចរចាគ្នាដើម្បីព្រមព្រៀងលើច្បាប់ដែលស៊ីសង្វាក់គ្នាទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm