មេដឹកនាំកូរ៉េខាងជើងដាក់ពង្រាយប្រព័ន្ធជើងទម្របាញ់អាវុធថ្មីចំនួន ៥០ គ្រឿងមុនសមាជបក្សដ៏ធំ

2026/02/19 07:38:26 pm        173

កូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍ ១៩កុម្ភៈសប្ដាហ៍នេះថា មេដឹកនាំលោក Kim Jong Un បានរៀបចំពិធីបង្ហាញការដាក់ពង្រាយប្រព័ន្ធជើងទម្របាញ់អាវុធថ្មីចំនួន ៥០ គ្រឿងសម្រាប់មីស៊ីលរយៈចម្ងាយខ្លីមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ដែលគំរាមកំហែងដល់គូប្រជែងកូរ៉េខាងត្បូង ខណៈលោកបានបង្ហាញពីសមត្ថភាពយោធាដែលកំពុងពង្រីកខ្លួនរបស់លោកមុនសមាជបក្សកាន់អំណាចដ៏សំខាន់មួយ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្អូនស្រីរបស់លោក Kim ដែលជាមន្ត្រីគោលនយោបាយការបរទេសសំខាន់មួយរូប បានទទួលស្គាល់ការសូមអភ័យទោសរបស់រដ្ឋមន្ត្រីកូរ៉េខាងត្បូង ទាក់ទងនឹងការឈ្លានពានរបស់យានដ្រូនស៊ីវិល ប៉ុន្តែបាននិយាយថា កូរ៉េខាងជើងកំពុងពង្រឹងសន្តិសុខព្រំដែនប្រឆាំងនឹងកូរ៉េខាងត្បូង ដែលជាសត្រូវ របស់ខ្លួន ។

កូរ៉េខាងជើងបានផ្អាកការចរចា និងកិច្ចសហប្រតិបត្តិការស្ទើរតែទាំងអស់ជាមួយកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ ២០១៩ នៅពេលដែលការទូតនុយក្លេអ៊ែររបស់លោក Kim ជាមួយប្រធានាធិបតីអាមេរិក Donald Trump បានបរាជ័យដោយសារទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក។

ទំនាក់ទំនងកាន់តែដុនដាបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈលោក Kim បានបោះបង់ចោលគោលដៅយូរអង្វែងរបស់កូរ៉េខាងជើងក្នុងការបង្រួបបង្រួមដោយសន្តិវិធី និងបានប្រកាសពីប្រព័ន្ធ "រដ្ឋពីរ" ដែលមានអរិភាពនៅលើឧបទ្វីបកូរ៉េ ជាជំហរមួយដែលលោកអាចធ្វើឱ្យមានលក្ខណៈស្ថាប័នបន្ថែមទៀតនៅក្នុងរដ្ឋធម្មនុញ្ញរបស់គណបក្សពលករក្នុងអំឡុងពេលសមាជខាងមុខ។

រូបភាប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញជួររថយន្តបាញ់មីស៊ីលជាច្រើនគ្រឿងតម្រង់ជួរនៅជិតវិមានវប្បធម៌ ២៥ មេសា ដែលជាទីកន្លែងនៃសមាជបក្សក្នុងឆ្នាំ ២០១៦ និង ២០២១៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm