Liverpool និង Man City ឈ្នះ​រៀងខ្លួន​ឡើង​ជួប​គ្នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup

2022/03/21 06:17:32 pm        290

​បាល់ទាត់៖ ​ក្រុម​កំពូល​ទាំងពីរ​នៅ English Premier League, Liverpool និង Manchester City នឹង​ឡើង​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup ក្រោយ​យក​ឈ្នះ​គូប្រកួត​រៀងខ្លួន​យប់មិញ​នេះ​។ ​​ក្រុម​របស់លោក Jurgen Klopp មានឱកាស​គ្រប់គ្រង​បាល់​ច្រើន​លើសលុប និង​មានឱកាស​ជាច្រើន​ដែរ​តែ​មិនមាន​សំណាង រួមជាមួយ​នឹង​រនាំង​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម​មកពី​ក្របខណ្ឌ League Championship មួយ​នេះ​។​

​​យ៉ាងណាក្តី ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Diogo Jota គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​តែ ១គ្រាប់​គត់​នៅ​នាទី​ទី ៧៨ ឱ្យ Liverpool យកឈ្នះ​នៅ​ទឹកដី Nottingham Forest ១-០​។ ​​សូមបញ្ជាក់ថា នេះ​ជា​បរាជ័យ​ទី២ ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០២២ នេះ ខណៈដែល​ពួកគេ​កំពុង​ពុះពារ​ដើម្បី​ឱកាស​ឡើងមក English Premier League​។​ ​​លោក Steve Cooper បានមក​ដឹកនាំ Nottingham Forest កាលពី​ខែកញ្ញា​ប៉ុណ្ណោះ​ដោយ​នៅពេលនោះ​ក្រុម​កំពុង​ដុនដាប​នៅ​បាត​តារាង​។ ​​មកដល់ពេលនេះ Nottingham Forest ខ្វះ​តែ​បី​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​នឹង​ឈានដល់​តំណែង Play-Off នៅ League Championship ជាមួយនឹង​មួយ​ប្រកួត​នៅសល់​ក្នុង​ដៃ​។

​​ងាក​មក​ទស្សនា​មួយគូ​ទៀត ក្រុម​កំពូល​តារាង Manchester City មិន​លំបាក​ឡើយ​ក្នុងការ​ឈានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Southampton ៤-១​។ ​​Raheem Sterling បើក​ការ​នាំមុខ​តាំងពី​នាទី​ទី ១២ តែ​ម្ចាស់ផ្ទះ​តាម​ស្មើ​វិញ​នៅ​ចុង​វគ្គ​ទី ១ ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Aymeric Laporte​។ ​​វគ្គ​ទី ២ បី​គ្រាប់​ធ្វើបាន​ដោយ​កីឡាករ​បីនាក់​ផ្សេងគ្នា​រួមមាន Kevin de Bruyne, Phil Foden និង Riyad Mahrez​។ ​ដូច្នេះ​ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រកឃើញ​អស់ហើយ​រួមមាន Liverpool ត្រូវ​ជួប Manchester City និង Chelsea ជួប Crystal Palace​។ ​​ពីរ​ប្រកួត​នេះ​នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន Wembley ទីក្រុង​ដូចគ្នា​នៅ​ថ្ងៃទី១៦ និង ១៧ ខែក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        309
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        384

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm