សាលារៀនជាច្រើនទទួលបានអគារសិក្សាស្តង់ដារតេជោ និងបណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ស្រប​ទីផ្សារ​ការងារ

2026/02/19 09:08:56 pm        184

របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បាន ផ្តល់ថវិកាសាងសង់អគារសិក្សាស្តង់ដារតេជោ បានប្រមាណជាង៤០០០អាគារ ហើយ​បើ​តាមបណ្តាគណៈគ្រប់ គ្រងសាលារៀន បានឲ្យដឹងថា គ្រប់អគារសិក្សាស្តង់ដារតេជោ បាន​ផ្តល់គុណតម្លៃបន្ថែមច្រើន ជាពិសេសគឺមាន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​មួយ​ចំនួន​ទៀតផងដែរ ដើម្បីឲ្យសិស្សមានសមត្ថភាពស្របតាម ទីផ្សារការងារ។

តំណាងគណៈគ្រប់គ្រងវិទ្យាល័យហ៊ុន សែន តាខ្មៅ នៅខេត្តកណ្តាល អ្នកគ្រូ កែវ មាសបូរា បាន​ប្រាប់ ​BTV នៅថ្ងៃទី១៩ ខែកុម្ភៈ នេះថា បច្ចុប្បន្នវិទ្យាល័យ ហ៊ុន សែនតាខ្មៅ បានទទួល​អំណោយ​ថវិកា​ពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ សាងសង់អគារសិក្សា​ស្តង់ដារ​តេជោ​កម្ពស់​បី​ជាន់ បានជិត១០០% និងជួសជុល អគារសិក្សាច្រើនបន្ទប់ទៀត ហើយ​ដោយ​ចំនួន​សិស្សបន្តកើនឡើង សាលានៅមានតម្រូវការអគារសិក្សាច្រើន បន្ទប់ទៀត ដើម្បីកាត់​បន្ថយ​ភាព​ចង្អៀត​ណែ​ននូវចំនួនសិស្សនៅក្នុងថ្នាក់រៀននីមួយៗ ដែលការរៀនបង្រៀនចំណេះ​ដឹង​ទូទៅ​ផង​ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយចំនួនទៀតផងដែរ។

ដោយឡែកលោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាពវិញ ថ្លែងថា រៀងរាល់ឆ្នាំ វិទ្យាល័យ ហ៊ុន សែន សេរីភាពមានកំណើនសិស្សចុះឈ្មោះចូលរៀន មានរង្វង់​ប្រមាណ​៥០០០​នាក់​ ប៉ុន្តែដោយ​អំឡុងពេលកម្ពុជាជួបវិបត្តិការរាតត្បាតកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត បានយកឱកាស នោះផ្តល់អំណោយសាងសង់អាគារសិក្សាស្តង់តេជោ មួយ​ខ្នងប​ន្ថែមកំពស់៣ជាន់ មាន៣០បន្ទប់ ហើយបច្ចុប្បន្ន អគារនេះ បានរួមចំណែក​ខ្លាំង​កាត់​បន្ថយ​ភាពចង្អៀតណែនសិស្សចូលរៀននៅក្នុងថ្នាក់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ឱកាស​បើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ និងកីឡា ឆ្នាំ២០២៥ លើកទិសដៅអនុវត្តឆ្នាំ២០២៦ កាល​ពី​ពេលថ្មីនេះ បានឲ្យដឹងថា ការងារសាងសង់អគារសិក្សា និងការជួសជុលអគារសិក្សា ក្នុង​រយៈពេលកន្លងទៅនេះ ប្រើប្រាស់ ថវិកាអស់ប្រមាណជាង៤០០លានដុល្លារអាម៉េរិក ក្នុង​នោះ​ក៏​មាន​ការ​ប្រើប្រាស់ថវិកាសម្តេចតេជោ សាងសង់ អគារស្តង់ដារតេជោ បានប្រមាណជាង​៤០០០​អគារ​៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm