មនុស្ស ១១នាក់ ត្រូវចាប់ខ្លួននៅប្រទេសបារាំងពីបទឃាតកម្មលើសកម្មជនស្តាំនិយមជ្រុល

2026/02/19 10:38:45 pm        246

មនុស្ស ១១ នាក់ ក្នុងនោះមានជំនួយការម្នាក់របស់សមាជិកសភាឆ្វេងនិយមជ្រុលបារាំងម្នាក់ ត្រូវបានចាប់ខ្លួន នៅប្រទេសបារាំងនៅពេលយប់ថ្ងៃអង្គារ និងព្រឹកថ្ងៃពុធ ជុំវិញការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការសម្លាប់សកម្មជនស្តាំនិយមជ្រុលម្នាក់។

ភ្លាមៗបន្ទាប់ពីការប្រកាសនោះ ទីស្នាក់ការកណ្តាលទីក្រុងប៉ារីសរបស់គណបក្សឆ្វេងនិយមជ្រុល France Unbowed (LFI) បានទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែក ហើយត្រូវបានជម្លៀសចេញ រហូតដល់មានការប្រកាសថា នគរបាលបានធានាសុវត្ថិភាពកន្លែងកើតហេតុ។

សកម្មជនស្តាំនិយមជ្រុល លោក Quentin Deranque អាយុ ២៣ ឆ្នាំ បានស្លាប់ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានវាយដំដោយសកម្មជនឆ្វេងនិយមជ្រុលនៅខាងក្រៅមជ្ឈមណ្ឌលសន្និសីទមួយ ក្នុងទីក្រុងលីយ៉ុង ជាកន្លែងដែលលោកស្រី Rima Hassan សមាជិកគណបក្ស LFI នៃសភាអឺរ៉ុប កំពុងថ្លែងសុន្ទរកថា។

វីដេអូនៃការប្រឈមមុខដាក់គ្នា ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោកស្រី Hassan និងសមាជិកផ្សេងទៀតនៃគណបក្ស LFI បានថ្កោលទោសចំពោះការសម្លាប់នេះ។

ការិយាល័យរដ្ឋអាជ្ញាទីក្រុងលីយ៉ុង ដែលបានបើកការស៊ើបអង្កេតលើឃាតកម្មនេះ បាននិយាយថា ជនសង្ស័យចំនួន ១១ នាក់ ត្រូវបានឃាត់ខ្លួនរហូតមកដល់ពេលនេះ។ ក្នុងចំណោមពួកគេមានជំនួយការម្នាក់របស់លោក Raphael Arnault សមាជិកសភានៃគណបក្ស LFI ដែលបាននិយាយកាលពីថ្ងៃអង្គារថា ជំនួយការរូបនេះ បានឈប់ធ្វើការងារនៅសភាហើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm