តម្លៃប្រេងបន្តកើនឡើង ដោយសារក្តីបារម្ភអំពីលទ្ធភាពនៃជម្លោះផ្ទុះឡើងរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់

2026/02/19 11:08:09 pm        39

តម្លៃប្រេងបានកើនឡើងក្នុងការជួញដូរនៅអាស៊ី នាថ្ងៃព្រហស្បតិ៍ (១៩ កុម្ភៈ) ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្យាយាមបន្ធូរបន្ថយភាពជាប់គាំងក្នុងកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ប៉ុន្តែភាគីទាំងពីរនៅតែបង្កើនសកម្មភាពយោធានៅក្នុងតំបន់ផលិតប្រេងដ៏សំខាន់ ដែលនាំឱ្យមានក្ដីបារម្ភអំពីលទ្ធភាពនៃជម្លោះផ្ទុះឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

សន្ទស្សន៍ប្រេងឆៅ Brent បានកើនឡើង ២៤ សេន ឬ ០,៣% ដល់តម្លៃ ៧០,៥៩ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកលទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ ខណៈប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានកើនឡើង ២៨ សេន ឬ ០,៤% ដល់តម្លៃ ៦៥,៤៧ ដុល្លារក្នុងមួយបារ៉ែល។

អ្នកវិភាគរបស់ស្ថាប័ន ANZ បាននិយាយថា ក្តីបារម្ភចម្បងសម្រាប់ទីផ្សារប្រេងគឺថា ភាពតានតឹងដែលផ្ទុះឡើង អាចរំខានការដឹកជញ្ជូនទំនិញក្នុងច្រកសមុទ្រ Hormuz ព្រោះប្រហែល ២០% នៃការប្រើប្រាស់ប្រេងរបស់ពិភពលោក ត្រូវឆ្លងកាត់តាមផ្លូវទឹកនេះ។ អ្នកវិភាគផ្សេងទៀតនិយាយថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់នៅតែខ្ពស់ ប៉ុន្តែទស្សនៈទូទៅគឺថា ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំទំនងមិនកើតឡើងទេ ដែលធ្វើឱ្យវិនិយោគិនប្រើវិធីសាស្រ្តរង់ចាំមើលសិន។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដាក់ពង្រាយនាវាចម្បាំងជាច្រើនគ្រឿងនៅកៀកនឹងប្រទេសអ៊ីរ៉ង់ ដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងថ្លឹងថ្លែងថាតើត្រូវបន្តការចូលរួមការទូតជាមួយទីក្រុងតេអេរ៉ង់ ឬបន្ត «ជម្រើសមួយផ្សេងទៀត»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        165
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        153
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm