[UPDATE] អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹក

2026/02/19 11:10:40 pm        56

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បន្ទាប់ពីត្រូវបានរកឃើញថា មានទោសពីបទដឹកនាំការបះបោរ ក្នុងអំឡុងពេលលោកប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។

យ៉ាងណាក្ដី សេចក្តីសម្រេចនេះ ដែលប្រកាសដោយចៅក្រមតុលាការតំបន់កណ្តាលទីក្រុងសេអ៊ូល លោក Jee Kui-youn គឺស្រាលជាងទោសប្រហារជីវិតដែលរដ្ឋអាជ្ញាបានស្វែងរកនៅឯសវនាការចុងក្រោយនៃដំណើរការកាត់ទោសកាលពីខែមករា។

លោក Jee បានលើកឡើងនៅក្នុងសាលក្រមនេះថា លោក Yoon មានទោសពីបទដឹកនាំការបះបោរ និងបានប្រព្រឹត្តអំពើ ដែលបំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស។

គួរបញ្ជាក់ថា ការកាត់ទោសនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចដាច់ដោយឡែកមួយនៅថ្ងៃទី១៦ ខែមករា នៅពេលដែលលោក Yoon ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទប៉ុនប៉ងរារាំងការអនុវត្តដំណើរការចាប់ខ្លួនលោក បន្ទាប់ពីរូបលោកត្រូវបានចោទប្រកាន់ទម្លាក់តំណែង និងព្យួរតំណែង។ លោក Yoon គឺជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេក្នុងតំណែង ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការមួយដែលមានបុគ្គលិកនគរបាលជាង ៣.០០០នាក់ ដែលពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាជាមួយភ្នាក់ងារសន្តិសុខប្រធានាធិបតី។

ក្រៅពីលោក Yoon មន្ត្រីជាន់ខ្ពស់ផ្សេងទៀតក៏ត្រូវបានកាត់ទោសពីបទប៉ុនប៉ងជ្រោមជ្រែងច្បាប់អាជ្ញាសឹកដែលមិនជោគជ័យនេះដែរ។ អតីតនាយករដ្ឋមន្ត្រី លោក Han Duck-soo ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៣ឆ្នាំ ខណៈអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Lee Sang-min បានទទួលទោស ៧ឆ្នាំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm