ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ចេញដំណើរ ដោយផ្តោតលើហ្កាហ្សា និងតំបន់ផ្សេងទៀត

2026/02/19 04:43:48 pm        61

ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានជួបជុំសម្ព័ន្ធមិត្ត ដើម្បីចាប់ផ្ដើមចេញដំណើរជាផ្លូវការនូវក្រុមប្រឹក្សាសន្តិភាព (Board of Peace) ជាស្ថាប័នថ្មីរបស់លោកដែលផ្តោតលើវឌ្ឍនភាព នៅតំបន់ហ្កាហ្សា ប៉ុន្តែមហិច្ឆតារបស់ក្រុមមិនមែនត្រឹមតែប៉ុណ្ណឹងនោះទេ។

មេដឹកនាំពិភពលោកប្រហែលជាង ២០នាក់ ឬមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានទៅដល់ទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំនេះ ក្នុងនោះរួមទាំងមិត្តភក្តិដែលលម្អៀងទៅរកអំណាចផ្តាច់ការរបស់លោក Trump ផងដែរ ហើយស្ទើរតែគ្មានអ្នកប្រជាធិបតេយ្យអឺរ៉ុបណាម្នាក់ឡើយ ដែលតាមប្រពៃណីតែងចុះហត្ថលេខាលើគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក។

ក្រុមប្រឹក្សាសន្តិភាព (Board of Peace) បានជួបជុំគ្នា បន្ទាប់ពីរដ្ឋបាលរបស់លោក Trump ដែលសហការជាមួយប្រទេសកាតា និងអេហ្ស៊ីប បានចរចាឲ្យមានបទឈប់បាញ់ ក្នុងខែតុលាឆ្នាំមុន ដើម្បីបញ្ឈប់សង្គ្រាមបំផ្លិចបំផ្លាញរយៈពេល ២ឆ្នាំ នៅតំបន់ហ្កាហ្សា។

សហរដ្ឋអាមេរិក លើកឡើងថា ផែនការនេះ ឥឡូវនេះបានចូលដល់ដំណាក់កាលទី២ របស់ខ្លួន ដោយផ្តោតលើការរំសាយអាវុធពីក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលការវាយប្រហារមិនធ្លាប់មានពីមុនរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល បានបង្កឲ្យមានការវាយលុកដ៏ធំសងសឹកវិញ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព លោក Trump ត្រូវបានគេរំពឹងថា នឹងរៀបរាប់លម្អិតអំពីការសន្យាផ្តល់ជំនួយជាង ៥ពាន់លានដុល្លារអាមេរិក សម្រាប់តំបន់ហ្កាហ្សា ជាកន្លែងដែលអគារភាគច្រើន ត្រូវបានបំផ្លាញឲ្យទៅជាគំនរបាក់បែក ហើយលោកមហាសេដ្ឋីអចលនទ្រព្យដែលបានក្លាយជាប្រធានាធិបតីរូបនេះ បានលើកឡើងពីការអភិវឌ្ឍរមណីយដ្ឋានដ៏គួរឲ្យភ្ញាក់ផ្អើល។

ជាមួយគ្នានេះ កិច្ចប្រជុំនេះក៏នឹងពិនិត្យមើលផងដែរពីរបៀបដាក់ឲ្យដំណើរការកងកម្លាំងស្ថិរភាពអន្តរជាតិ ដែលនឹងធានាសន្តិសុខនៅក្នុងតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am