អ៊ីរ៉ង់បញ្ជាក់ថា គ្មានប្រទេសណា អាចដកហូតសិទ្ធិចម្រាញ់នុយក្លេអ៊ែររបស់ខ្លួនបានទេ

2026/02/20 12:40:43 am        57

ប្រធានថាមពលបរមាណូអ៊ីរ៉ង់ លោក Mohammad Eslami បាននិយាយថា គ្មានប្រទេសណា អាចដកហូតសិទ្ធិរបស់ខ្លួន ក្នុងការចម្រាញ់នុយក្លេអ៊ែរបាននោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហើបម្តងទៀត អំពីវិធានការយោធា ក្រោយការចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

បើយោងតាមវីដេអូដែលបានចេញផ្សាយដោយសារព័ត៌មាន Etemad នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ លោក Eslami បាននិយាយថា៖ «មូលដ្ឋានគ្រឹះនៃឧស្សាហកម្មនុយក្លេអ៊ែរ គឺការចម្រាញ់។ អ្វីក៏ដោយដែលអ្នកចង់ធ្វើនៅក្នុងដំណើរការនុយក្លេអ៊ែរ អ្នកត្រូវការឥន្ធនៈនុយក្លេអ៊ែរ»។

លោកបានបន្ថែមថា៖ «កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងដំណើរការស្របតាមច្បាប់របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ហើយគ្មានប្រទេសណាអាចដកហូតសិទ្ធិអ៊ីរ៉ង់ ក្នុងការទទួលបានអត្ថប្រយោជន៍ដោយសន្តិវិធីពីបច្ចេកវិទ្យានេះទេ»។

ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចចរចាជុំទី ២ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៧ ខែកុម្ភៈ។ គូអរិទាំង២ បានធ្វើកិច្ចពិភាក្សាជុំដំបូងនៅថ្ងៃទី៦ ខែកុម្ភៈ នៅអូម៉ង់ ដែលជាលើកទី១ គិតចាប់តាំងពីកិច្ចចរចាពីមុន បានដួលរលំក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែលរយៈពេល ១២ថ្ងៃ ក្នុងខែមិថុនា ឆ្នាំ២០២៥។

សហរដ្ឋអាមេរិកបានចូលរួមសង្គ្រាមមួយរយៈពេលខ្លីជាមួយអ៊ីស្រាអែល ដោយវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។ ហើយនៅថ្ងៃទី១៨ ខែកុម្ភៈ លោក Trump បានលើកឡើងជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកអាចនឹងវាយប្រហារអ៊ីរ៉ង់ អំឡុងការបង្ហោះសារ នៅលើគេហទំព័របណ្ដាញសង្គម Truth Social របស់លោក៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm       
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm