សេតវិមាននិយាយថា វាគឺជាអត្ថប្រយោជន៍ល្អបំផុតរបស់គុយបាក្នុងការផ្លាស់ប្តូរធំឲ្យបានឆាប់រហ័សប៉ុន្តែពួកគេឈប់និយាយពីការអំពាវនាវឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីនោះ។អ្នកនាំពាក្យសេតវិមាន អ្នកស្រី KarolineLeavitt និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិក ចង់មើលឃើញលទ្ធិប្រជាធិបតេយ្យរីកចម្រើននៅលើពិភពលោកទាំងអស់ជាពិសេសនៅអឌ្ឍគោលខាងត្បូងប៉ុន្តែអ្នកស្រីសូមមិននិយាយពីវិធានការណាមួយដែលសហរដ្ឋអាមេរិកអាចនឹងធ្វើនៅទីនោះ ។អ្នកស្រីថា នៅគុយបា វិបត្តិមនុស្សធម៌កើនឡើង ។

តើអ្វីទៅគឺជាលទ្ធផលជោគជ័យសម្រាប់សហរដ្ឋអាមេរិក កាលដែលសហរដ្ឋអាមេរិកចង់មើលឃើញគុយបានោះ?តើគ្មានអ្វីក្រៅពីការផ្លាស់ប្តូររបប ត្រូវចាត់ទុកថាជាជោគជ័យឬ?អ្នកស្រី Leavitt និយាយទៀតថា របបរបស់ពួកគេនឹងដួលរលំប្រទេសរបស់ពួកគេនឹងដួលរលំ នោះហើយគឺជាហេតុផលដែលពួកយើងមានជំនឿថាវាគឺជាផលប្រយោជន៍ល្អបំផុតរបស់ពួកគេ ក្នុងការផ្លាស់ប្តូរឲ្យបានឆាប់រហ័សបំផុតហើយពួកយើងនឹងរង់ចាំមើលថាអ្វីទៅដែលពួកគេនឹងសម្រេចចិត្តធ្វើនោះ ៕
