ព្រិលធ្លាក់ និងខ្យល់បក់ខ្លាំង បង្អាក់ដល់ការដឹកជញ្ជូនសាធារណៈ និងលុបចោលជើងហោះហើរនៅខេត្តភាគខាងជើង Hokkaido របស់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ ។
សារព័ត៌មានក្នុងស្រុករាយាការណ៍ថា អាកាសយានដ្ឋាន New Chitose ស្ថិតក្នុងទីក្រុង Sapporo ដែលជារាជធានីធំបំផុតរបស់ខេត្ត Hokkaido មើលឃើញជើងហោះហើរ ១៣៥វ៉ុល ត្រូវបានលុបចោល ។

យោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ក្នុងស្រុក STV បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ ២៩៥ខ្សែ ត្រូវបានលុបចោលផងដែរ ហើយស្ថានភាពអាកាសធាតុអាក្រក់នេះ បង្កផលប៉ះពាល់ដល់សាលារៀននៅខេត្ត Hokkaido ក្នុងនោះសាលារៀនជាង ៣០០កន្លែង បានបិទទ្វារនៅថ្ងៃព្រហស្បតិ៍នេះ ។
ទូរទស្សន៍ STV រាយការណ៍ថា នៅទីក្រុង Sapporoមើលឃើញព្រិលធ្លាក់កម្រាស់ ៤៤សង់ទីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមវេលាម៉ោង ៣រសៀលម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍នេះ ៕
