ប្រព័ន្ធផ្សព្វផ្សាយ BBC៖ នគរបាលចក្រភពអង់គ្លេសចាប់ខ្លួនព្រះអនុជរបស់ស្តេច Charles

2026/02/20 02:25:48 am        62


នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ព្រះអនុជរបស់ព្រះមហាក្សត្រ Charles គឺព្រះអង្គម្ចាស់ Andrew Mountbatten-Windsor ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានប្រព្រឹត្តខុសក្នុងមុខតំណែងសាធារណៈ ជុំវិញការចោទប្រកាន់ ដែលថា ទ្រង់បានផ្ញើឯកសារសម្ងាត់របស់រដ្ឋាភិបាលទៅឲ្យលោក Jeffrey Epstein។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ BBC។

នគរបាលតំបន់ Thames Valley បានឲ្យដឹងនៅដើមខែនេះថា មន្ត្រីនគរបាលកំពុងពិចារណាការចោទប្រកាន់ ដែលថា ទ្រង់ Mountbatten-Windsor ដែលត្រូវបានដកហូតព្រះឋានៈជារាជវង្សហើយនោះ បានប្រគល់ឯកសារទៅឲ្យជនល្មើសដែលត្រូវបានផ្ដន្ទាទោស ក្នុងសំណុំរឿងផ្លូវភេទ។ នេះបើយោងតាមឯកសារដែលចេញផ្សាយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

កងកម្លាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X ថា៖ «នគរបាលតំបន់ Thames Valley បានបើកការស៊ើបអង្កេតលើបទល្មើសប្រព្រឹត្តខុសក្នុងមុខតំណែងសាធារណៈ។ បុគ្គលម្នាក់ភេទប្រុសដែលមានអាយុជាង ៦០ឆ្នាំ មកពីតំបន់ Norfolk ត្រូវបានចាប់ខ្លួន ហើយនៅតែស្ថិតក្នុងការឃុំឃាំងរបស់នគរបាល។ យោងតាមការណែនាំជាតិ យើងនឹងមិនបញ្ចេញឈ្មោះបុគ្គលដែលត្រូវបានចាប់ខ្លួននេះឡើយ»។

អតីតព្រះអង្គម្ចាស់អង្គនេះ ដែលជាបុត្រាទី២ របស់នៃព្រះសពម្ចាស់ក្សត្រីយ៍ Elizabeth តែងតែបដិសេធមិនបានប្រព្រឹត្តអ្វីខុសឡើយ ទាក់ទងនឹងលោក Epstein ដែលបានស្លាប់ហើយនោះ ហើយបាននិយាយថា សោកស្តាយ ចំពោះការរាប់អានគ្នាជាមិត្តនេះ។ ប៉ុន្តែទ្រង់មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ចាប់តាំងពីការចេញផ្សាយឯកសារចុងក្រោយបង្អស់។

ភ្លាមៗនេះ មិនមានការអត្ថាធិប្បាយអ្វីឡើយពីព្រះបរមរាជវាំង Buckingham ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ចាប់ខ្លួនសាច់ញាតិរាជវង្សនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm