កដំណើរនាំគ្នាដើរតាមចិញ្ចើមផ្លូវពោពេញដោយព្រិល ការធ្វើចរាចរណ៍កកស្ទះខ្លាំងហើយជើងហោះហើររាប់សិបវ៉ុល ត្រូវបានពន្យាពេល ខណៈទីក្រុងមូស្គូ ត្រូវបានគេព្យាករថានឹងមើលឃើញព្រិលធ្លាក់ច្រើនបំផុតប្រចាំរដូវរងា នៅថ្ងៃព្រហស្បតិ៍នេះ ។ក្រុម
ព្យាករឧតុនិយម និយាយថា បរិមាណព្រិលដ៏ច្រើន ត្រូវបានគេរំពឹងថាធ្លាក់នៅថ្ងៃព្រហស្បតិ៍នេះនិងព្រឹកថ្ងៃសុក្រ ដែលបរិមាណនេះមានចំនួនជិត ២ភាគ ៣នៃព្រិលធ្លាក់រយៈពេលពេញមួយខែកុម្ភៈ។ក្រុមឃ្លាំមើលអាកាសចរណ៍ក្នុងស្រុករាយការណ៍ថាបើទោះបីជាមានស្ថានភាពអាកាសធាតុអាក្រក់បែបនេះក្តី អាកាសយានដ្ឋាននៅក្នុងទីក្រុងមូស្គូបន្តប្រតិបត្តិការដដែល ក្នុងនោះជើងហោះហើរ ៣វ៉ុល ត្រូវបានលុបចោល ហើយជើងហោះហើរជាង១០០វ៉ុលទៀត ត្រូវបានពន្យាពេល ។រដូវរងានេះនៅទីក្រុងមូស្គូ ព្រិលធ្លាក់ខ្លាំង ពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់-២៥អង្សាសេ ពោលគឺផ្ទុយពីរដូវរងាមុនពេលដែលអាកាសធាតុក្តៅជាងនេះ ។យោងតាមការសិក
សារបស់សាកលវិទ្យារដ្ឋមូស្គូ បានឲ្យដឹងថា ខែមករាឆ្នាំ ២០២៦ នៅទីក្រុងមូស្គូ បានមើលឃើញព្រិលធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល ២០៣ឆ្នាំ៕