អគ្គីភ័យឆាប់ឆេះ ផ្ទះប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ និងអ្នករងរបួសធ្ងន់ស្រាល ចំនួន១៧ នាក់ ខណៈមន្រ្តីអគ្គីភ័យរបួស៤នាក់

2026/02/20 03:14:01 pm        730

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ល្វែងត្រូវបានឆាប់ឆេះ និងបណ្ដាលឲ្យប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន៤នាក់បានស្លាប់ នៅក្នុងកន្លែងកើតហេតុនិងប្រជាពលរដ្ឋចំនួន១៧នាក់បន្ថែមទៀតរងរបួសធ្ងន់ស្រាល ត្រូវបានមន្ត្រីនគរបាលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយនិងបណ្ដាលឲ្យមន្ត្រីនគរបាលនៃការិយាល័យបង្ការពន្លត់អគ្គីភ័យរងរបួសចំនួន៤នាក់ផងដែរ។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១០និង៣០យប់ថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៦ នៅចំណុចតាមបណ្ដោយផ្លូវលេខ៧៧៧ ក្នុងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់BTVឲ្យដឹងថា ករណីអគ្គិភ័យនេះបានឆាប់ចេះនៅផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅមូលដ្ឋានសង្កាត់ឬស្សីកែវដែលបណ្ដាលឲ្យប្រជាពលរដ្ឋរស់នៅក្នុងផ្ទះកើតហេតុស្លាប់ចំនួន៤ នាក់។ដែលមានមនុស្សចាស់ប្រុសស្រីពីរនាក់និងក្មេងស្រីពីរនាក់ ហើយកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះប្រជាពលរដ្ឋបានចំនួន១៧ នាក់បន្ថែមទៀតដែលក្នុងនោះគឺរបួសធ្ងន់ម្នាក់និង ១៦ នាក់រងរបួសស្រាល។

លោកនាយការិយាល័យបង្ការនិងពន្លត់ អគ្គីភ័យបានបញ្ជាក់បន្ថែមផងដែរក្នុងហេតុការណ៍ជួយសង្គ្រោះករណីអគ្គីភ័យនេះកម្លាំងសមត្ថកិច្ចនៃការិយាល័យបង្ការពន្លត់ អគ្គីភ័យបានរងរបួសចំនួន៤នាក់ផងដែរ។

ជំនាញបានបញ្ជាក់ថាក្នុងហេតុការណ៍នេះដោយសារតែភ្លើងបានឆាប់ឆេះយ៉ាងសន្ធរសន្ធៅកម្លាំងសមត្ថកិច្ចបានចេញរថយន្តគ្រប់គោលដៅដើម្បីជួយអន្តរាគមន៍។ប៉ុន្តែទោះជាយ៉ាងណានៅតែជួយមិនបានទាន់ពេលវេលាបានបណ្ដាលឲ្យមានប្រជាពលរដ្ឋស្លាប់នៅក្នុងហេតុការណ៍នេះ។

ក្នុងប្រតិបត្តិការសង្គ្រោះនៅក្នុងករណីអគ្គីភ័យដែលឆាប់ឈ្នះផ្ទះជាពលរដ្ឋចំនួន៣ល្វែងនេះកម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គីភ័យអស់ជាច្រើនគ្រឿងទើបពន្លត់ ភ្លើងរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវបន្ថែមនៅពេលក្រោយ។ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm