ក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump បានជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ១៩កុម្ភៈសប្ដាហ៍នេះសម្រាប់កិច្ចប្រជុំលើកដំបូងដែលរង់ចាំជាយូរមកហើយ ដោយផ្តោតលើដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ដ៏ផុយស្រួយនៅហ្កាហ្សា។

លោក Trump បាននិយាយថា សមាជិកក្រុមប្រឹក្សាសន្តិភាពបានប្តេជ្ញាចិត្តផ្តល់ជំនួយចំនួន ៧ពាន់លានដុល្លារសម្រាប់ការកសាងឡើងវិញនៅតំបន់ហ្កាហ្សា ហើយបានប្រកាសពីការប្តេជ្ញាចិត្តចំនួន១០ ពាន់លានដុល្លារពីសហរដ្ឋអាមេរិកចំពោះគំនិតផ្តួចផ្តើមក្រុមប្រឹក្សាសន្តិភាព ជាចំនួនទឹកប្រាក់ដែលលោកបាននិយាយថា វាតិចតួចបើប្រៀបធៀបទៅនឹងការចំណាយលើសង្គ្រាម។

