លោក Trump ព្រមានអ៊ីរ៉ង់ជាថ្មីពី «រឿងដ៏អាក្រក់» បើពុំមានកិច្ចព្រមព្រៀង និងកំណត់ឱសានវាទពី ១០ ទៅ ១៥ថ្ងៃ

2026/02/20 05:25:31 pm        158

ក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ (១៩ កុម្ភៈ) លោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានអ៊ីរ៉ង់ជាថ្មីម្ដងទៀតថា ទីក្រុងតេអេរ៉ង់ត្រូវតែធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បើពុំនោះសោត «រឿងអាក្រក់ៗ» នឹងកើតឡើង ហើយលោកបានដាក់ថ្ងៃផុតកំណត់ចន្លោះពី ១០ ទៅ ១៥ ថ្ងៃ ដើម្បីសម្រេចរឿងនេះ ដែលបានទាក់ទាញការគំរាមកំហែងពីទីក្រុងតេអេរ៉ង់ថា ខ្លួននឹងសងសឹកមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ បើរងការវាយប្រហារ។

ស្របពេលវត្តមានយោធាយ៉ាងច្រើនរបស់អាមេរិកនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យមានការភ័យខ្លាចអំពីសង្គ្រាមកាន់តែទូលំទូលាយ លោក Trump បាននិយាយថា កិច្ចចរចាជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាដ៏តានតឹងនេះកំពុងដំណើរការទៅដោយរលូន ប៉ុន្តែក៏បានទាមទារឱ្យទីក្រុងតេអេរ៉ង់ ឈានដល់កិច្ចព្រមព្រៀង «ដ៏មានអត្ថន័យ» មួយ។

លោក Trump ដែលគំរាមវាយប្រហារអ៊ីរ៉ង់ម្តងហើយម្តងទៀត បាននិយាយថា «បើមិនដូច្នោះទេ រឿងអាក្រក់នឹងកើតឡើង»។ លោក Trump បានលើកឡើងពីការវាយប្រហារតាមអាកាសរបស់អាមេរិក កាលពីខែមិថុនាកន្លងទៅ ដោយនិយាយថា សក្តានុពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបាន «បំផ្លិចបំផ្លាញ» ដោយបន្ថែមថា «អាមេរិកប្រហែលជាត្រូវឈានមួយជំហានទៀត ឬក៏ប្រហែលជាមិនធ្វើអ្វីដែរ»។

លោកបន្តថា «គ្រប់គ្នានឹងដឹងច្បាស់ក្នុងពេលប្រហែល ១០ ថ្ងៃខាងមុខ»។ នៅពេលត្រូវបានស្នើឱ្យពន្យល់បន្ថែមនៅពេលក្រោយ លោកបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា «លោកគិតថា ពេលវេលាគ្រប់គ្រាន់ពី ១០ថ្ងៃ ទៅ ១៥ ថ្ងៃជាអតិបរមា»។ ប៉ុន្តែលោកបានបដិសេធមិនបញ្ជាក់ឱ្យច្បាស់លាស់ទេ ដោយគ្រាន់តែព្រមានម្តងទៀតអំពី «រឿងអាក្រក់ៗ» ហើយទទូចថា អ៊ីរ៉ង់នឹងត្រូវតែធ្វើកិច្ចព្រមព្រៀងមួយ ទោះតាមមធ្យោបាយណាក៏ដោយ។

អ៊ីវ៉ង់វិញ ក៏បានចេញការព្រមានរបស់ខ្លួនផងដែរ។ ក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទីក្រុងតេអេរ៉ង់និយាយថា ខ្លួននឹងមិនចាប់ផ្តើមសង្គ្រាមណាមួយឡើយ ប៉ុន្តែថា «ក្នុងករណីដែលខ្លួនត្រូវទទួលរងនូវការឈ្លានពានខាងយោធា អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងដាច់ណាត់ និងសមាមាត្រ» ក្នុងការអនុវត្តសិទ្ធិការពារខ្លួន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm