បេសកជនចិនប្រចាំអង្គការសហប្រជាជាតិព្រមានពីការប៉ះទង្គិចដោយផ្ទាល់ប្រសិនបើជប៉ុនជ្រៀតជ្រែកក្នុងបញ្ហាតៃវ៉ាន់

2026/02/20 06:30:57 pm        91

លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ១៩កុម្ភៈសប្ដាហ៍នេះ ថា ការចូលរួមផ្នែកយោធាណាមួយដោយជប៉ុនក្នុងបញ្ហាកោះតៃវ៉ាន់នឹងប្រឈមការប៉ះទង្គិចគ្នាដោយផ្ទាល់។

លោក Fu បានធ្វើអត្ថាធិប្បាយបែបនេះក្នុងអំឡុងពេលកិច្ចប្រជុំពេញអង្គនៃសម័យប្រជុំឆ្នាំ ២០២៦ នៃគណៈកម្មាធិការពិសេសស្តីពីធម្មនុញ្ញអង្គការសហប្រជាជាតិ និងស្តីពីការពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិ។

លោក Fu បាននិយាយថា មេដឹកនាំជប៉ុនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើសកម្មភាពប្រឆាំងនឹងប្រវត្តិសាស្ត្រ។ ជប៉ុនបានភ្ជាប់បញ្ហាតៃវ៉ាន់យ៉ាងច្បាស់លាស់ទៅនឹងអ្វីដែលហៅថា «ស្ថានភាពគំរាមកំហែងដល់ការរស់រាន» ដោយបានឆ្លើយតបដោយផ្អែកលើសម្ព័ន្ធភាពជប៉ុន-សហរដ្ឋអាមេរិក ហើយបានព្យាយាមប្រើ «ស្វ័យការពារ» ជាលេសដើម្បីធ្វើអន្តរាគមន៍ក្នុងបញ្ហាតំបន់តៃវ៉ាន់។

លោក Fu បាននិយាយថា អំណះអំណាងខុសឆ្គងទាំងនេះគ្មានមូលដ្ឋានច្បាប់ទេ។កោះតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ហើយរបៀបដោះស្រាយបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ គ្មានប្រទេសណាផ្សេងទៀតមានសិទ្ធិជ្រៀតជ្រែកឡើយ។

លោក Fu ចង្អុលបង្ហាញថា អំណះអំណាងបែបនេះក្បត់កាតព្វកិច្ចរបស់ប្រទេសជប៉ុនក្នុងនាមជាប្រទេសចាញ់សង្គ្រាម រំលោភលើសេចក្តីប្រកាសទីក្រុងគែរ សេចក្តីប្រកាសទីក្រុង Potsdam និងឯកសារចុះចាញ់សង្គ្រាមរបស់ជប៉ុន ក៏ដូចជាគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិស្តីពីការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm