កូដកម្មជុំវិញកំណែទម្រង់ការងារ នាំឲ្យរដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន ស្ទើរតែជាប់គាំង

2026/02/20 06:32:58 pm        85

កូដកម្ម បានធ្វើឲ្យរដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីនភាគច្រើនជាប់គាំង ខណៈអាជីវកម្មបិទទ្វារ ហើយក្រុមអ្នកតវ៉ា បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវដើម្បីតវ៉ាប្រឆាំងកំណែទម្រង់ការងារដែលបានស្នើឡើងដោយប្រធានាធិបតី លោក Javier Milei។

កូដកម្មរយៈពេល២៤ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ គឺជាលើកទីបួននៃអាណត្តិរបស់ លោក Milei ជាប្រធានាធិបតី ទោះបីជាកូដកម្មទ្រង់ទ្រាយតូចៗបានកើតឡើងជាប្រចាំចាប់តាំងពីលោកឡើងកាន់តំណែងក្នុងឆ្នាំ២០២៣ក៏ដោយ។ ជាលទ្ធផលនៃការតវ៉ា រថភ្លើងក្រោមដីត្រូវបានបិទនៅទីក្រុង Buenos Aires។ ខ្សែរថយន្តក្រុងកាន់តែថយចុះក្នុងដំណើរការ ហើយក្រុមហ៊ុន Aerolineas Argentinas ជាក្រុមហ៊ុនអាកាសចរណ៍រដ្ឋ ត្រូវបានរំពឹងថានឹងលុបចោលជើងហោះហើរចំនួន២៥៥វ៉ុលដែលខាតបង់ទឹកប្រាក់៣០០លានដុល្លារ ហើយសូម្បីតែធនាគារ និងសាលារៀន ក៏បានបិទទ្វារផងដែរដើម្បីសាមគ្គីភាពក្នុងកូដកម្មនេះ។

សហជីពធំបំផុតមួយរបស់ប្រទេសអាហ្សង់ទីន គឺសហព័ន្ធការងារទូទៅ (CGT) បានអំពាវនាវឲ្យពលរដ្ឋបង្ហាញការប្រឆាំងចំពោះកំណែទម្រង់ការងារ «នៅតាមដងផ្លូវ ក្នុងសភា ក្នុងតុលាការ និងនៅគ្រប់កន្លែងធ្វើការ»។ សហជីព បានសរសេរក្នុងសារមួយលើបណ្តាញផ្សព្វផ្សាយសង្គមថា «ប្រសិនបើពួកគេវាយប្រហារសិទ្ធិកម្មករ នោះពួកគេវាយប្រហារឧស្សាហកម្មរបស់ប្រទេស និងអនាគតរបស់ប្រទេស»។ «សិទ្ធិ មិនអាចចរចាបានទេ»។ លោក Milei ជាអ្នកនយោបាយសេរីនិយមម្នាក់ បានធ្វើយុទ្ធនាការកាត់បន្ថយបទប្បញ្ញត្តិដែលលោកគិតថារារាំងដល់សេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីន។ សេចក្តីស្នើច្បាប់កំណែទម្រង់ការងាររួមមានបទប្បញ្ញត្តិដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនក្នុងការបណ្តេញបុគ្គលិក ព្រមទាំងកាត់បន្ថយប្រាក់បំណាច់ការងារ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm