សេតវិមានវាយបកលោក Zelenskyy វិញ បន្ទាប់ពីកិច្ចចរចាសន្តិភាពដ៏លំបាក បានបញ្ចប់ក្នុងរយៈពេលពីរម៉ោង

2026/02/20 07:06:22 pm        106

សេតវិមានបានវាយបកទៅលោក Volodymyr Zelenskyy វិញ បន្ទាប់ពីលោកបាននិយាយថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធមិនសមហេតុផលលើទីក្រុងគីវ ដើម្បីបញ្ចប់សង្គ្រាម។

លោក Zelenskyy បាននិយាយថា ការអះអាងរបស់លោក Trump ដែលថាអ៊ុយក្រែនគួរតែសម្របសម្រួលគឺ «មិនយុត្តិធម៌» មុនពេលកិច្ចចរចាត្រីភាគីនៅទីក្រុងហ្សឺណែវ ដែលបានបញ្ចប់ភ្លាមៗនៅថ្ងៃពុធ ១៨កុម្ភៈសប្ដាហ៍នេះ បន្ទាប់ពីរយៈពេលពីរម៉ោង។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោក Trump ជឿជាក់ថា សង្គ្រាមនេះ មិនយុត្តិធម៌ទាល់តែសោះ មិនត្រឹមតែសម្រាប់រុស្ស៊ី និងអ៊ុយក្រែនដែលបានបាត់បង់ជីវិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជនអាមេរិក និងអ្នកជាប់ពន្ធអាមេរិកផងដែរ ដែលបានចំណាយសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមនេះ មុនពេលប្រធានាធិបតី Trump បញ្ឈប់សង្គ្រាមនេះ។

ភាគីទាំងពីរបាននិយាយថា ពួកគេមានឆន្ទៈក្នុងការបន្តកិច្ចចរចាសន្តិភាពនាពេលអនាគត ទោះបីជាមិនច្បាស់ថាពេលណា ឬកន្លែងណាដែលរឿងនេះនឹងកើតឡើងក៏ដោយ។

មេដឹកនាំអ៊ុយក្រែនខាងលើបាននិយាយថា លោកមិនពេញចិត្តនឹងកង្វះវឌ្ឍនភាពនៅទីក្រុងហ្សឺណែវ ដោយទទូចថា បញ្ហានយោបាយដ៏រសើប និងតម្រូវការសម្រាប់ការសម្របសម្រួលមិនត្រូវបានដោះស្រាយឱ្យបានត្រឹមត្រូវនោះទេ។

លោកថាគិតត្រឹមថ្ងៃនេះ ពួកលោក មិនអាចនិយាយបានថា លទ្ធផលនេះគ្រប់គ្រាន់នោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm