ប្រជាជនប៉ាឡេស្ទីនដែលបានជម្លៀសខ្លួន ទំនងជាមានការប្រុងប្រយ័ត្នចំពោះផែនការកសាងឡើងវិញសម្រាប់តំបន់ហ្កាហ្សា ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ថា ប្រទេសនានាបានចូលរួមចំណែកចំនួន ៧ ពាន់លានដុល្លារដល់មូលនិធិកសាងឡើងវិញនៅតំបន់ហ្កាហ្សា។

មូលនិធិនេះ មានគោលបំណងកសាងឡើងវិញតំបន់ហ៊ុមព័ទ្ធមួយនេះនៅពេលដែលក្រុមហាម៉ាសរំសាយអាវុធ ជាគោលបំណងមួយដែលនៅឆ្ងាយពីការក្លាយជាការពិត។
ការរំសាយអាវុធរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស និងរួមទាំងការដកកងទ័ពអ៊ីស្រាអែលចេញ ទំហំនៃមូលនិធិកសាងឡើងវិញនិងលំហូរជំនួយមនុស្សធម៌ទៅកាន់ប្រជាជនដែលរងទុក្ខដោយសង្គ្រាមនៅតំបន់ហ្កាហ្សា គឺជាសំណួរចម្បងមួយក្នុងចំណោមសំណួរដែលទំនងជាសាកល្បងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សានៅក្នុងខែខាងមុខ។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយថា លោក Trump ក៏ប្រកាសផងដែរថា ប្រទេសជាច្រើនកំពុងមានផែនការបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅចូលរួមក្នុងកងកម្លាំងការពារស្ថេរភាពអន្តរជាតិ ដែលនឹងជួយរក្សាសន្តិភាពនៅតំបន់ហ្កាហ្សា។

