ទេសចរជាង៨ម៉ឺននាក់ មកសម្រាកលម្ហែនៅខេត្តកំពតក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម​រយៈពេល​៣ថ្ងៃ

2026/02/20 07:18:46 pm        190

មន្ត្រីជំនាញបានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម រយៈ​ពេល​៣ថ្ងៃ ខេត្តកំពតបានទាក់ទាញភ្ញៀវទេសចរជាង៨ម៉ឺននាក់ កើនឡើងជាង​១២%​បើ​ធៀប​នឹង​ឆ្នាំ​មុន។ មូលហេតុដែលភ្ញៀវមកលេងច្រើនដោយសារហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងខេត្តល្អ កន្លែង​ដើរ​លេងច្រើនសំប្បូរបែប ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញ នៅក្រុងកំពត ខណៈ​ដែល​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ រៀបចំបានល្អ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជនជាតិចិន វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរ​កម្សាន្ត​តាម​រមណីយ​ដ្ឋាន​ សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងក្នុងក្រុងកំពត សរុបចំនួន ៨៨.០៧៧ នាក់​ កើនឡើង ១២,៨៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥កន្លងមក។ ហើយក្នុងនោះ ទេសចរ​ជាតិ ចំនួន ៨៤.៨៩២ នាក់ និងទេសចរបរទេស ចំនួន ៣.១៨៥ នាក់។

លោកបានបញ្ជាក់ថា មូលហេតុដែលខេត្តកំពតទាក់ទាញភ្ញៀវមកច្រើនដោយសារ ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ កំពតនៅជិតភ្នំពេញ មានតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍ និងសហគមន៍​ទេសចរណេ៍​សំខាន់ៗដល់៤២កន្លែង មានកន្លែងស្នាក់នៅស្អាត មានផាសុកភាព ផ្សារភ្ជាប់​នឹង​ធម្មជាតិ ពិសេសមិទ្ធផលទេចរណ៍ថ្មីៗ ក្នុងក្រុងកំពត ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ដូចជា៖ រូបសំណាកត្រីសេះបាញ់ទឹក នាឡិកាខ្មាតធំ សួនបាញ់​ទឹក​រាំ​តាម​ចង្វាក់​ភ្លេង ឆ្នេរដ៏ស្រស់ស្អាត និងការរៀបចំភ្លើងពណ៌លម្អផ្លូវ និងផ្សារត្រីដ៏​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ និងញ៉ាំងឱ្យបរិយាកាសក្រុងកំពតកាន់តែមានភាពរស់រវើក និងទាក់ទាញខ្លាំងឡើង។

លោក សយ ស៊ីណុល បានបន្ថែមថា ស្ថានភាពទូទៅតាមរមណីយដ្ឋាន សហគមន៍ និង​គោល​ដៅ​ទេសចរណ៍៤២កន្លែង មានភាពល្អប្រសើរ ហើយការសេវាកម្មទេសចរណ៍គ្រប់ប្រភេទ បាន​ដំណើរ​ការ​ទៅ​ដោយរលូន ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ព្រោះជាទូទៅ រាល់​ពេល​មាន​បុណ្យទាន ក្រុមការងារមន្ទីរទេសចរណ៍ តែងតែចុះត្រួតពិនិត្យតាមរមណីយដ្ឋាន សហគមន៍​គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ សេវាស្នាក់នៅ និងទូក​ទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរ ដោយផ្តោត​សំខាន់​លើ​ការងារ​បដិ​​សណ្ឋារ​កិច្ច ​អនាម័យចំណីអាហារ សុវត្ថិភាព និងតម្លៃសេវាកម្មជាដើម ធ្វើយ៉ាងណា​រក្សា​បាន​នូវ​សេចក្តី​ថ្លៃ​ថ្នូរ ​និងកិត្តិស័ព្ទល្អរបស់ខេត្តកំពត តទៅថ្ងៃអនាគត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm