នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពស់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យចំនួន ៣២ ក្រសួង ស្ថាប័ន នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី ដែលមានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អគ្គលេខាធិការរង អ.ន.ក. និងឯកឧត្តម លោកជំទាវ លោក លោកស្រី និងថ្នាក់ដឹកនាំទាំង ៣២ ក្រសួង ស្ថាប័ន៕










