ក្រុមប្រឹក្សាសន្តិសុខ UN ត្រូវបានអំពាវនាវឲ្យដាក់សម្ពាធលើ UAE ឲ្យឈប់ផ្តល់អាវុធដល់យោធាស៊ូដង់

2026/02/20 09:44:32 pm        79

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានអំពាវនាវឲ្យដាក់សម្ពាធលើ  អេមី រ៉ាតអារ៉ាប់រួម (UAE) ឲ្យឈប់ផ្តល់អាវុធដល់កងកម្លាំងគាំទ្ររហ័ស (RSF) ដែលជាក្រុមយោធាដែលកំពុងធ្វើសង្គ្រាមមួយនៅក្នុងប្រទេសស៊ូដង់ ស្របពេលមានការព្រមានថា អំពើឃោរឃៅដែលមាន «លក្ខណៈជាអំពើប្រល័យពូជសាសន៍» កំពុងរីករាលដាល ហើយស្ថានភាពនៅក្នុងប្រទេសនេះ កំពុងប្រឈមនឹងហានិភ័យនៃការបង្កអស្ថិរភាពក្នុងតំបន់បន្ថែមទៀត។

សកម្មជនស៊ូដង់ អ្នកស្រី Hala Alkarib បាននិយាយថា៖«ការជ្រៀតជ្រែកពីខាងក្រៅដែលមិនបានត្រួតពិនិត្យ» កំពុងអនុញ្ញាតឲ្យអំពើឃោរឃៅបន្ត។ អ្នកស្រីបានលើកឡើងពីឯកសាររបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិអំពីអាវុធ និងគ្រឿងយុទ្ធោបករណ៍ ដែលត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ Darfur «រួមទាំងដោយអេមីរ៉ាតអារ៉ាប់រួម ដែលជាការរំលោភលើការហាមឃាត់អាវុធរបស់ក្រុមប្រឹក្សាសន្តិសុខUN។

អ្នកស្រីបានប្រាប់សមាជិកក្រុមប្រឹក្សានេះថា៖«អ្នកអាចបញ្ឈប់អំពើហិង្សាដោយដាក់សម្ពាធលើអ្នកគាំទ្រដ៏មានឥទ្ធិពលរបស់កងកម្លាំងគាំទ្ររហ័ស ជាមួយនឹងផលវិបាកផ្នែកសេដ្ឋកិច្ច នយោបាយ និងព្រហ្មទណ្ឌ»។

ក្រុមប្រឹក្សានេះ ក៏បានឮការព្រមានពីអ្នកស្រី Alkarib និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិថា បន្ទាប់ពីសង្គ្រាមជាង ១.000ថ្ងៃ ជនស៊ីវិលប្រឈមនឹងហានិភ័យថ្មីនៃអំពើឃោរឃៅទ្រង់ទ្រាយធំនៅតំបន់ Darfur និងតំបន់ Kordofan។ 

នាព្រឹកថ្ងៃព្រហស្បតិ៍ បេសកកម្មស្វែងរកការពិតឯករាជ្យអន្តរជាតិសម្រាប់ប្រទេសស៊ូដង់ បានចេញរបាយការណ៍មួយ ដែលពិពណ៌នាអំពីអំពើឃោរឃៅដែលប្រព្រឹត្តដោយ RSF នៅក្នុង និងជុំវិញទីក្រុង El-Fasher នៅចុងខែតុលា ឆ្នាំមុនថា ជា «ដំណាក់កាលនៃផ្លូវប្រល័យពូជសាសន៍»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm