ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលជ្រុលនិយម Hilltop Youth បានបោះពុម្ពផ្សាយបញ្ជីនៃការវាយប្រហារដែលខ្លួននិយាយថា បានធ្វើឡើងប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនក្នុងរយៈពេលមួយខែកន្លងមក នៅក្នុងតំបន់វេសបែង ( West Bank) ដោយពណ៌នាអំពីអំពើហិង្សានេះថា ជា «ការតស៊ូប្រឆាំងនឹងសត្រូវអារ៉ាប់»។

ចលនានេះ ដែលត្រូវបានគេស្គាល់ថា មានសកម្មភាពដ៏តឹងរ៉ឹង និងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីផ្នែកខ្លះនៃទឹកដីនេះ បានបង្ហោះបញ្ជីនេះនៅលើបណ្តាញ Telegram របស់ខ្លួន កាលពីថ្ងៃពុធ ដោយរៀបរាប់លម្អិតអំពីឧប្បត្តិហេតុដែលខ្លួនអះអាងទទួលខុសត្រូវ។

បញ្ជីដែលមានចំណងជើងថា «សេចក្តីសង្ខេបប្រចាំខែនៃការតស៊ូប្រឆាំងនឹងសត្រូវអារ៉ាប់ នៅក្នុងដែនដី ពិសិដ្ឋ» បានកត់ត្រាថា យានយន្តចំនួន ២៩គ្រឿង ដែលត្រូវបានដុតបំផ្លាញ ផ្ទះចំនួន ១២ខ្នង ត្រូវបានដុតបំផ្លាញ «ជនជាតិអារ៉ាប់ចំនួន ៤០នាក់ រងរបួស» និងបង្អួចរាប់រយ ត្រូវបានវាយបំបែក និងដើមអូលីវត្រូវបានកាប់បំផ្លាញ នៅទូទាំងទីក្រុងចំនួន ៣៣ និងភូមិមួយចំនួន។
ក្នុងចំណោមអ្នករងរបួសទាំងនោះ ៥នាក់ គឺស្ថិតនៅក្នុងភូមិ Mikhmas ជិត Ramallah។ សហគមន៍ Bedouin នៅក្បែរនោះ បានចាកចេញពីតំបន់នេះ ក្នុងខែនេះ ដោយលើកឡើងពីការយាយីជាបន្តបន្ទាប់។On Wednesday, the Ramallah-based កាលពីថ្ងៃពុធ ក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា (Ramallah) បាននិយាយថា យុវជនអាយុ ១៩ឆ្នាំ ម្នាក់ បានស្លាប់ ដោយសាររបួស បន្ទាប់ពីត្រូវបានបាញ់ដោយអ្នកតាំងលំនៅនៅក្នុងភូមិ Mikhmas។
តួលេខរបស់ក្រុមយុវជន Hilltop បានបង្ហាញពីការកើនឡើងនៃអំពើហិង្សាបង្កឡើងដោយអ្នកតាំងលំនៅ នៅទូទាំងតំបន់វេសបែង៕