កាសែត៖ អង់គ្លេសនឹងមិនអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានរបស់ខ្លួនសម្រាប់ការវាយប្រហារអ៊ីរ៉ង់ទេ

2026/02/20 10:08:37 pm        122

សារព័ត៌មាន The Times បានសរសេរដោយដកស្រង់ប្រភពថា ចក្រភពអង់គ្លេសមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួន ដើម្បីវាយប្រហារលើអ៊ីរ៉ង់ទេ។ 

យោងតាមកាសែតនេះ ទីក្រុងវ៉ាស៊ីនតោនបានរៀបចំផែនការលម្អិតនៃប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដែលរួមមានការប្រើប្រាស់មូលដ្ឋានរួមគ្នារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅលើកោះ Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា និងមូលដ្ឋានកងទ័ពអាកាស Fairford នៅក្នុងទីក្រុង Gloucestershire នៃចក្រភពអង់គ្លេស ដែលជាអាកាសយានដ្ឋានអឺរ៉ុបតែមួយគត់របស់កងទ័ពអាកាសសហរដ្ឋអាមេរិកសម្រាប់យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់។

យោងតាម The Times ទីក្រុងឡុងដ៍មិនទាន់បានអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានទាំងនេះ នៅឡើយទេ ដោយខ្លាចថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ នឹងបង្កើតជា «ការរំលោភច្បាប់អន្តរជាតិ»។

សារព័ត៌មាននេះ បានសរសេរថា ជំហររបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានបង្កឲ្យមានកំហឹងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបាន «វាយប្រហារ»ជាសាធារណៈចំពោះកិច្ចព្រមព្រៀងរវាងចក្រភពអង់គ្លេស និងប្រទេសម៉ូរីស ដើម្បីប្រគល់អធិបតេយ្យភាពលើកោះ Chagos ដែលជាទីតាំងមូលដ្ឋាន Diego Garcia ទៅឲ្យម៉ូរីស។ ឯកសារនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ប៉ុន្តែមិនទាន់ត្រូវបានសភាចក្រភពអង់គ្លេសផ្តល់សច្ចាប័ននៅឡើយទេ។

កាលពីថ្ងៃពុធ លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer កំពុងធ្វើ «កំហុសធំមួយ» ដោយប្រគល់ប្រជុំកោះនេះ ទៅឲ្យប្រទេស ម៉ូរីស ដោយបន្ថែមថា រដ្ឋាភិបាលចក្រភពអង់គ្លេស មិនគួរចាត់វិធានការដែលអាចនាំឲ្យបាត់បង់ការគ្រប់គ្រងលើមូលដ្ឋាន Diego Garcia នោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm