មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលាបឋមសិក្សាព្នៅ

2026/02/20 10:11:01 pm        156

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង មាន៥បន្ទប់ និងការជួសជុល កែលម្អអគារសិក្សា៣ខ្នង មាន១៣បន្ទប់ នៅ​សាលា​បឋម​សិក្សា​ព្នៅ ​ស្ថិតនៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីបំពេញតម្រូវការ រៀនសូត្រ​របស់​សិក្សា​នុសិស្ស​នៅ​តំបន់នោះ។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ អគារសិក្សា សាលាបឋមសិក្សាព្នៅ ស្ថិតក្នុងឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ ការសិក្សាអប់រំត្រូវបានចាត់ទុកជាអាទិភាពមួយដ៏សំខាន់ ក្នុង​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យ នេះរាជរដ្ឋាភិបាលបានស្តារ និង​ពង្រឹង​វិស័​យ​អប់រំ​ជា​បន្ត​បន្ទាប់​ តាមរយៈការពង្រឹងទាំងគុណភាពសិក្សា និងការកសាងអគារសិក្សា នៅ ទូទាំង​ប្រទេស​។ ដោយឡែកនៅខេត្តកំពង់ធំ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​និងជាអតីត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ តែងតែបាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំ ជាពិសេសបាន​បន្សល់​ទុក​នៅ​អគារ​សិក្សា​ជា​ច្រើន ទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។

លោកជំទាវបណ្ឌិត បន្តថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាព នៅ ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់ការអនុវត្តនៅគ្រប់ដំណាក់កាល ដែលសំដៅដល់ការអប់រំឱ្យមានចំណេះដឹងទូលំទូលាយ ជំនាញ ពិតប្រាកដ ព្រមទាំងសីលធម៌ គុណធម៌ និងមនសិការសេ្នហាជាតិ ជាពិសេសការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ជាក់ស្ដែងសាលាបឋមសិក្សាព្នៅ គឺជាថ្នាលសិក្សាមូលដ្ឋានមួយដ៏សំខាន់ រួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា តាមរយៈការពង្រឹងការបណ្តុះបណ្តាលដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីជំនាន់ក្រោយប្រកបដោយគុណភាព។

លោកជំទាវអគ្គទេសាភិបាល បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ពិតជាសប្បាយរីករាយ ដែលបានចូលរួមវិភាគទាន ក្នុងដំណើរការពង្រឹងវិស័យអប់រំកន្លងមក និងការបានរៀបចំការបង្រៀនត្រៀមបំប៉ន សម្រាប់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ, ការជួយឧបត្ថម្ភថវិកាដល់សិស្សក្រីក្រ ក្នុងស្រុកសន្ទុកជារៀងរាល់ខែ ដើម្បីបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រ បានឧបត្ថម្ភអាហារូបត្ថម្ភដូចជា ពងមាន់ និងទឹកដោះគោ ដល់សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សានៅទូទាំង ស្រុកសន្ទុក ជារៀងរាល់ថ្ងៃ។ ចំណែកនាពេលនេះ ក្រៅពីការសាងសង់អគារសិក្សាថ្មីចំនួន ១ខ្នង មាន៥បន្ទប់ ក្នុងនោះក៏បានជួសជុលអគារសិក្សា ចំនួន៣ខ្នង ស្មើនឹង១៣បន្ទប់ ដែលមានសភាពទ្រុឌទ្រោម និងអាចបង្កហានិភ័យនានាដល់សិស្សានុសិស្សផងដែរ។

លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបាន ចូលរួមឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការសាងសង់ និងជួសជុលអគារសិក្សានេះឡើង ព្រមទាំងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡា លោកនាយក លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ច សហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារសិក្សាថ្មីនេះឡើងសម្រាប់បម្រើវិស័យអប់រំ និងសម្រួលដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm