សមាជិកសភាអាមេរិក មានគម្រោងបង្ខំឱ្យបោះឆ្នោតលើអំណាចសង្គ្រាម ជុំវិញបញ្ហាអ៊ីរ៉ង់

2026/02/20 10:24:44 pm        74

កាលពីថ្ងៃពុធ (១៨ កុម្ភៈ) សមាជិកសភាអាមេរិកពីររូបគឺ លោក Ro Khanna និងលោក Thomas Massie បាននិយាយថា ពួកគេមានគម្រោងបង្ខំឱ្យមានការបោះឆ្នោតនៅសភាអាមេរិក ក្នុងសប្តាហ៍ក្រោយនេះ លើអំណាចសង្គ្រាម ដែលតម្រូវឱ្យមានការយល់ព្រមពីសភាជាមុនសិន មុនពេលដែលលោកប្រធានាធិបតី Donald Trump អាចអនុញ្ញាតឱ្យមានសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់។

ការជំរុញនេះកើតឡើងខណៈដែលភាពតានតឹងឡើងកម្ដៅខ្លាំងជុំវិញលទ្ធភាពនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់។ ការបោះឆ្នោតអាចនឹងមានភាពតឹងតែង នៅក្នុងសភាដែលមានការបែកបាក់ និងមានសំឡេងលើសខ្វះគ្នាយ៉ាងស្ដួចស្ដើងរវាងបក្សនយោបាយទាំងពីររបស់សហរដ្ឋអាមេរិក ដែលសូម្បីតែការដកខ្លួនមិនគាំទ្រមួយចំនួនតូច ក៏អាចផ្លាស់ប្តូរលទ្ធផលបានដែរ។

ក្នុងការបង្ហោះមួយលើបណ្ដាញសង្គម X កាលពីថ្ងៃពុធ លោក Khanna បាននិយាយថា៖ «ក្រុមមន្ត្រីលោក Trump និយាយថា មានលទ្ធភាព ៩០% នៃការវាយប្រហារលើអ៊ីរ៉ង់ ប៉ុន្តែលោកមិនអាចធ្វើរឿងនេះដោយគ្មានសភាបានទេ»។

សារនេះបន្តថា៖ លោក Massie និងលោក Khanna មានសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមមួយ ដើម្បីជជែកពិភាក្សា និងបោះឆ្នោតលើសង្គ្រាម នៅមុនពេលដាក់កងទ័ពអាមេរិកឱ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ សមាជិកសភារូបនេះបន្តថា ពួកគេនឹងបង្ខំឱ្យមានការបោះឆ្នោតលើសំណើសុំដកទ័ពអាមេរិកទៅវិញនេះ ក្នុងសភានៅសប្តាហ៍ក្រោយ ប៉ុន្តែមិនបានបញ្ចាក់លម្អិតនោះទេ។

គួរឱ្យដឹងថា សេចក្តីសម្រេចស្តីពីអំណាចសង្គ្រាម អនុញ្ញាតឱ្យសមាជិកសភា រំលងថ្នាក់ដឹកនាំរបស់គណបក្ស និងបង្ខំឱ្យមានការបោះឆ្នោតលើសកម្មភាពយោធា ហើយនោះជាចំណាត់ការនៅក្នុងសភាមួយ ដែលកម្រនឹងត្រូវប្រើប្រាស់ណាស់ ប៉ុន្តែជាវិធីសាស្រ្តដ៏សំខាន់៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm