ថ្នាក់ដឹកនាំជាន់ខ្ពស់សភាកម្ពុជា ពិភាក្សាលម្អិតជាមួយតំណាងអង្គការ WHO ដើម្បីសហការ​រៀបចំ​វេទិកា​សភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលនាខែសីហាខាងមុខ

2026/02/20 10:38:11 pm        355

ថ្នាក់ដឹកនាំជាន់ខ្ពស់សភាកម្ពុជាដែលភាគីរដ្ឋសភាដឹកនាំដោយ ឯកឧត្តម សេង ញ៉ក់ សមាជិក​គណៈ​កម្មការ​ទី៨ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឡោក ខេងប្រធាន , ឯកឧត្តម ឃឹង នុភាព សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អមដោយមន្ត្រីជាន់ខ្ពស់​អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋសភា​មាន ឯកឧត្តម ឡេង ប៉េងឡុងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា, ឯកឧត្តម​បណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា និង​ភាគី​ព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តមបណ្ឌិត យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃ​ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានជួប​ប្រជុំ​ពិភា​ក្សា​ការងារលម្អិតជាមួយតំណាងអង្គការសុខភាពពិភពលោក (WHO) ដឹកនាំដោយ លោក​ស្រី Amy Louise Cawthorne ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បី​សហការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល នៅអំឡុង​ខែ​សីហា​ខាង​មុខ​។

ទាំងសភាកម្ពុជា និងតំណាងអង្គការសុខភាពពិភពលោក (WHO) សុទ្ធតែបានចាត់ទុកដូចគ្នាថា វេទិកាសភាសមាជិកអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH) ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ការទូតសភាដ៏ធំបំផុត និងសំខាន់ក្នុងឆ្នាំ២០២៦ នេះ។ ក្នុងនោះ តាមរយៈលទ្ធផលដែលកើតចេញពីវេទិកាកម្រិតតំបន់នេះ នឹងមានការប្តេជ្ញាចិត្តរួមគ្នាមួយ តាមរយៈ «សេចក្តីថ្លែងការណ៍ភ្នំពេញ» ដែលនឹងក្លាយជាឯកសារប្រវត្តិសាស្ត្រ ជាត្រីវិស័យសម្រាប់សមាជិកសភាក្នុងតំបន់ ក្នុងការរុញច្រានការប្តេជ្ញាចិត្តផ្នែកនីតិប្បញ្ញត្តិ ដើម្បីធានាឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល និងការឆ្លើយតបទៅនឹងវិបត្តិសុខភាពថ្មីៗនាពេលខាងមុខ។

តាមកម្មវិធីដែលបានគ្រោងទុក វេទិកា 9th APPF-GH នឹងមានការចូលរួមពីប្រតិភូសភាមកពីប្រមាណ ៣០ប្រទេស ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើបញ្ហាសុខភាពអាទិភាព ដោយផ្តោតសំខាន់លើកិច្ចពិភាក្សាគោលនយោបាយផ្អែកលើភស្តុតាងរយៈពេល ២ថ្ងៃ ខណៈដែលការធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅមូលដ្ឋាន នឹងរៀបចំធ្វើ ១ថ្ងៃដាច់ដោយឡែកផ្សេងទៀត ដើម្បីបង្ហាញពីសមិទ្ធផលសុខាភិបាលរបស់កម្ពុជា និងការលើកកម្ពស់តួនាទីសភាក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកសាងប្រព័ន្ធសុខាភិបាលដែលមានសមធម៌ និងភាពធន់ជាដើម។

ឯកឧត្តមបណ្ឌិត យស ផានីតា បានសង្កត់ធ្ងន់ពីភាពចាស់ទុំរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន ទទួលបានជោគជ័យត្រចះត្រចង់នាពេលកន្លងមក។ ផ្អែកលើបទពិសោធន៍នេះ សភាកម្ពុជានឹងអាចរៀបចំបានល្អប្រសើរទាំងការងារពិធីការ និងការដឹកជញ្ជូនស្នាក់នៅ ប្រកបដោយភាពរលូន។

តែទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវជោគជ័យដូចការគ្រោងទុក សភាកម្ពុជា និង WHO បានឯកភាពបង្កើត «ក្រុមការងារបច្ចេកទេសរួម» ដើម្បីតាមដាន និងរៀបចំខ្លឹមសារឱ្យមានសង្វាក់ការងារទៀងទាត់។ ចំពោះការងារផ្សព្វផ្សាយ ក៏ត្រូវបានបែងចែកភារកិច្ចច្បាស់លាស់ ដោយ WHO ទទួលបន្ទុកបណ្តាញព័ត៌មានអន្តរជាតិ ខណៈសភាកម្ពុជាពង្រឹងការផ្សព្វផ្សាយក្នុងស្រុកឱ្យបានទូលំទូលាយ។

សូមបញ្ជាក់ថា វេទិកា APPF-GH លើកទី៩ គឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញសមត្ថភាពដឹកនាំ ពិសេសលើការដោះស្រាយបញ្ហាជំងឺមិនឆ្លង (NCDs) និងសុខភាពផ្លូវចិត្ត។ ក្នុងនោះ ការត្រៀមលក្ខណៈដោយយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយនៅពេលនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សភាកម្ពុជា ក្រោមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងការជំរុញឱ្យ "សភាជាកម្លាំងចលករ" បម្រើសុខុមាលភាពប្រជាពលរដ្ឋក្នុងតំបន់ និងសកលលោក ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm