គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចព្យួរអាជ្ញាប័ណ្ណ និង​លុប​អាជ្ញា​ប័ណ្ណ​កាស៊ីណូ​ចំនួន ៦ ដែលប្រព្រឹត្តល្មើសច្បាប់

2026/02/20 10:46:32 pm        486

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បាន​សម្រេច​ព្យួរ​អាជ្ញា​បណ្ណ​កាស៊ីណូចំនួន ១ និងដកហូតអាជ្ញាបណ្ណចំនួន ៥ ដែលប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត។

លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា បានប្រាប់ BTV ថា ចំពោះប្រតិបត្តិករ និង/ឬ កម្មសិទ្ធិករកាស៊ីណូដែលប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត, គ.ល.ក. នឹងអនុវត្តតាមនីតិវិធី រួមមានការដាក់ទណ្ឌកម្មរដ្ឋបាល រួមមាន៖ ការព្រមាន ការពិន័យអន្តរការណ៍ និងអាចឈានដល់ការព្យួរអាជ្ញាបណ្ណ និងដកហូតអាជ្ញាបណ្ណ ស្របតាមមាត្រា៨៩ និងមាត្រា៩០ នៃច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

លោក ឆឹង ចន្ថា បញ្ជាក់ថា៖ «កម្មសិទ្ធិករ និង/ឬប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ត្រូវដំណើរការអាជីវកម្មរបស់ខ្លួនដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ល.ក. បានឱ្យដឹងថា (គ.ល.ក.) បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ០៦២ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូនក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថេល ឯ.ក ដែលមានកាស៊ីណូឈ្មោះ «កាស៊ីណូ ខ្ញុំ» ស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត តាមរយៈសេចក្តីសម្រេចលេខ ០០២ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។

ដោយឡែក អាជ្ញាបណ្ណកាស៊ីណូចំនួន ៥ ត្រូវបានដកហូត រួមមាន៖ ទី-១ អាជ្ញាបណ្ណកាស៊ីណូលេខ ២០៨ គ.ល.ក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលផ្តល់ ជូនក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈួន រីហ្សត វើលដ៍ ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ហ្គោលដេន ហ្វ័រឈួន រីហ្សត វើលដ៍ ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល តាមរយៈ សេចក្តីសម្រេចលេខ ០០៥ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។

ទី-២ អាជ្ញាបណ្ណកាស៊ីណូលេខ ០៤៣ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូន ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៦ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។

ទី៣ អាជ្ញាបណ្ណកាស៊ីណូលេខ ០៤៤ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ ជូនក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី ស្ថិតនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៧ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។

ទី-៤ អាជ្ញាបណ្ណកាស៊ីណូលេខ ០៦៣ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ ជូនក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ ស្ថិតនៅផ្លូវលេខ១០៣ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៨ គ.ល.ក.សសរ ចុះ ថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។

ទី-៥ អាជ្ញាបណ្ណកាស៊ីណូលេខ ២០៧ គ.ល.ក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលផ្តល់ ជូនក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីន ប៉ី បួន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៩ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm