ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម និងស្ពានបេតុង ជា​អំណោយ​របស់​សម្តេច​ធិបតី​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​ស្រុក​ត្រពាំងប្រាសាទ

2026/02/20 11:13:03 pm        391

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាន​បើក​ការ​ដ្ឋាន​ស្ថាបនាផ្លូវ១ខ្សែក្រាលគ្រួសក្រហម ជិត៧ពាន់ម៉ែត្រ និងស្ពានបេតុង នៅស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧត្តរមានជ័យ ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់ពលរដ្ឋនៅមូលដ្ឋាន ខណៈ​ផ្លូវ​នេះ​ជា​អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​រស់​នៅចំណុចឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមាន័យ។

ក្នុងនោះដែរឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការបើកការដ្ឋានការងារ ស្ថាបនាផ្លូវក្រាល​ដី​ល្បាយ​ក្រួស​ចំនួន ១ខ្សែ ប្រវែង ៦ ៦៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៣០ម ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខមួយ ចំនួន ១កន្លែង និង លូមូលមុខមួយ ចំនួន ៧កន្លែង ស្ថិតនៅភូមិពពេល ភូមិថ្កូវ ភូមិអូរជីក និងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ​ផ្តល់​ភាព​ងាយ​ស្រួលក្នុ​ង​ការ​ធ្វើ​ដំណើរក៏ដូចជាដឹកកសិផលមកទីរួមស្រុកប្រកបដោយភាពងាយស្រួល។

ឯកឧត្តមឈឹម សៅគី មានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍​ជនបទ​បាន​ចាប់​ផ្ដើម​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​ ផ្លូវក្រាលកៅស៊ូ ផ្លូវលំ ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅតាម​បណ្តា​ខេត្ត​ និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅផ្លូវខេត្ត ដើម្បីជួយលើក​កម្ពស់​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូល​ដ្ឋាន និងជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

ឯកឧត្តមបានបន្តថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល ​ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍ​ជនបទ ​ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ “កសាងសង្គម​ជន​បទ​កម្ពុជា​ឱ្យ​មាន​វិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដែល​មាន​គោលដៅចម្បងចំនួន៥គឺ៖ ១. ប្រជាជនមានជីវភាពរស់នៅសមរម្យ, ទី២. ប្រជាជន​មាន​សុខភាព​មាំមួន, ទី៣. ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ, ទី៤. គ្រប់ភូមិឋានទាំង​អស់​នៅ​តំបន់​ជន​បទ​មាន​ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និងទី៥. គ្រប់ភូមិឋានទាំង​អស់​នៅ​ជន​បទ​មាន​អភិបាលកិច្ចល្អ។

ឯកឧត្តមបានបន្ថែម​ថា ក្រៅពីនោះក្រសួងបានកំណត់យុទ្ធសាស្រ្តគន្លឺះចំនួន ៥គឺ យុទ្ធសាស្រ្ត​ទី១.​ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, យុទ្ធ​សាស្ត្រ​ទី២. ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ, យុទ្ធសាស្ត្រទី៣. ការ​អភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, យុទ្ធសាស្ត្រទី៤. ពិពិធកម្ម​សេដ្ឋកិច្ច​ជន​បទ​និង​នវានុវត្តន៍​ការងារ និងយុទ្ធសាស្ត្រទី៥. ការពង្រឹងស្ថាប័ន ។

ឯកឧត្តមរដ្ឋលេខាធិកា បានគូសបញ្ជាក់ថា សម្រាប់ផ្លូវដែលបើកការដ្ឋានស្ថាបនា នាពេលនេះ នឹង​ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសាធារណៈនានា ព្រម​ទាំងបង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយ​ចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេស​ដើម្បី​ជួយ​លើក​កម្ពស់​ការ​ផ្ដល់​សេវា​ទេសចរណ៍​ក្នុង​តំបន់ ។

ពលរដ្ឋរស់នៅអមសងខាងផ្លូវបាន បានបង្ហាញក្តីរីករាយ ដែលរាជរដ្ឋាភិបាលបាន​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ ដែលរស់នៅខេត្តជាប់នឹងព្រំដែនកម្ពុជា-ថៃ ហើយខិតខំអភិវឌ្ឍន៍​កសាង​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធជាបន្តបន្ទាប់ ជាពិសេសផ្លូវមួយខ្សែនេះ គឺពិតជាបានចូលរួម​ក្នុង​ការ​លើក​កម្ពស់​កម្រិត​ជីវភាពរបស់ពួកគាត់។ ជាមួយនោះ ឯកឧត្តម ឈឹម សៅគី បានសំណូមពរ​ដល់​ប្រជា​ពលរដ្ឋ ​និងអាជ្ញាធរមូលដ្ឋាន មេត្តាយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារស្ថាបនាផ្លូវ និង​ស្ពាន ​ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយ ក្នុងអំឡុងពេលសាងសង់នេះ៕ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm