របាយការណ៍ UN៖ កងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានប្រព្រឹត្តឧក្រិដ្ឋកម្មឃោរឃៅនៅហ្កាហ្សា

2026/02/20 11:17:22 pm        64

របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (១៩ កុម្ភៈ) បាននិយាយថា កងកម្លាំងអ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធហាម៉ាស និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនដទៃទៀត បានប្រព្រឹត្តការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងតំបន់ហ្កាហ្សា និងបានប្រព្រឹត្តឧក្រិដ្ឋកម្មឃោរឃៅ។

របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានឱ្យដឹងថា ការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែល និងការបង្ខំឱ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនដោយបង្ខំ ហាក់ដូចជាមានគោលបំណងផ្លាស់ប្តូរប្រជាសាស្ត្រជាអចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សា «ដែលបង្កើនក្ដីបារម្ភអំពីការបោសសម្អាតជនជាតិភាគតិច»។

របាយការណ៍នេះបាននិយាយថា ការឃុំឃាំង និងការប្រព្រឹត្តមិនសមរម្យចំពោះចំណាប់ខ្មាំងដោយក្រុមសកម្មប្រយុទ្ធអ៊ិស្លាមហាម៉ាស អាចជាឧក្រិដ្ឋកម្មសង្គ្រាម។ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីស្រាអែល ប្រចាំនៅទីក្រុងហ្សឺណែវ បានច្រានចោលការរកឃើញនៃរបាយការណ៍អំពីសកម្មភាពរបស់អ៊ីស្រាអែល ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ «បានបាត់បង់ភាពជឿជាក់របស់ខ្លួនទៅហើយ»។

របាយការណ៍កម្រាស់ ១៧ ទំព័រនេះ បានស៊ើបអង្កេតព្រឹត្តិការណ៍នានានៅតំបន់ហ្កាហ្សា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ គួររម្លឹកថា ក្រុមហាម៉ាស បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សជាង ១.២០០នាក់ និងចាប់មនុស្សជាង ២៥០នាក់ ជាចំណាប់ថ្នូរ នេះបើយោងតាមទិន្នន័យរបស់អ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ការវាយលុកសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៧២.០០០នាក់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm