មេបញ្ជាការ៖ ប្រទេសចំនួន៥ បានប្ដេជ្ញាបញ្ជូនកងទ័ពទៅចូលរួមកងកម្លាំងសន្តិសុខអន្តរជាតិហ្កាហ្សា

2026/02/20 11:30:15 pm        38

ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលទើបបង្កើតថ្មីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ (១៩ កុម្ភៈ) មេបញ្ជាការនៃកងកម្លាំងរក្សាស្ថិរភាពតំបន់ហ្កាហ្សា បាននិយាយថា ប្រទេសចំនួន៥ បានប្តេជ្ញាចិត្តបញ្ជូនកងទ័ពរបស់ពួកគេដើម្បីចូលរួមកងកម្លាំងសន្តិសុខអន្តរជាតិសម្រាប់តំបន់ហ៊ុមព័ទ្ធមួយនេះ។

ឧត្តមសេនីយ៍ឯក Jasper Jeffers មេបញ្ជាការកងកម្លាំងស្ថិរភាពអន្តរជាតិ បាននិយាយថា «ប្រទេសចំនួនប្រាំដំបូង បានប្តេជ្ញាចិត្តផ្ដល់កងកម្លាំងឱ្យបម្រើការនៅក្នុងកងកម្លាំងសន្តិសុខអន្តរជាតិ (ISF) នោះគឺឥណ្ឌូនេស៊ី ម៉ារ៉ុក កាហ្សាក់ស្ថាន កូសូវ៉ូ និងអាល់បានី។ ប្រទេសចំនួនពីរ បានប្តេជ្ញាចិត្តបណ្តុះបណ្តាលកម្លាំងនគរបាល នោះគឺអេហ្ស៊ីប និងហ្ស៊កដានី»។

លោក Jeffers ក៏បាននិយាយផងដែរថា កងកម្លាំង ISF នឹងចាប់ផ្តើមដោយការដាក់ពង្រាយនៅភាគខាងត្បូងនៃតំបន់រ៉ាហ្វា របស់ដែនដីហ្កាហ្សា បណ្តុះបណ្តាលនគរបាលនៅទីនោះ និង «ពង្រីកផ្នែកនីមួយៗ»។ លោក Jeffers បាននិយាយថា ផែនការរយៈពេលវែងគឺប្រើប្រាស់កងទ័ព ISF ចំនួន ២ម៉ឺននាក់ និងបណ្តុះបណ្តាលនគរបាលចំនួន ១២.០០០នាក់។

កាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ គណៈកម្មាធិការប៉ាឡេស្ទីនដែលគាំទ្រដោយអាមេរិក និងត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សាបន្តពីពួកសកម្មប្រយុទ្ធហាម៉ាស បានបើកទទួលពាក្យស្នើសុំសម្រាប់កម្លាំងនគរបាលនៅតំបន់ប៉ាឡេស្ទីនមួយនេះ។ លោក Nikolay Mladenov ប្រេសិតដែលត្រូវបានតែងតាំងដោយលោក Trump ក្នុងការត្រួតពិនិត្យការសម្របសម្រួលក្រោយសង្គ្រាមនៅតំបន់ហ្កាហ្សា បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពថា ជនជាតិប៉ាឡេស្ទីនប្រមាណ ២ពាន់នាក់ បានចុះឈ្មោះចូលរួមកម្លាំងនគរបាលនេះរួចទៅហើយ ក្នុងប៉ុន្មានម៉ោងដំបូងបន្ទាប់ពីការបើកទទួលពាក្យស្នើសុំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm