ការអប់រំតាមបែប STEM នៅកម្ពុជាកាន់តែមានគុណភាព ក្រោមការជួយគាំទ្រពីADB

2026/02/20 11:37:50 pm        164

ភ្នំពេញ ៖ ការអប់រំតាមបែប វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា ស្ទែម (STEM) កាន់ តែមានគុណភាព ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

​លោក ឌី ខាំបូលី អគ្គនាយករងគោលនយោបាយ និងផែនការ នៃក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានគម្រោង STEPUP នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះ បានប្រាប់BTVថា តាមរយៈគម្រោង វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គាំទ្រដោយធនាគារ ADB បានចូលរួមចំណែកការអប់រំតាមSTEM នៅកម្ពុជា កាន់តែមានគុណភាព។ ជាក់ស្ដែងដូចជា វិទ្យាល័យនេតយ៉ង់នៅក្រុងបាត់ដំបង ត្រូវបានកែលម្អ ដោយបំ ពាក់បរិក្ខារនៅមន្ទីពិសោធន៍ និងពង្រឹងសមត្ថភាពគ្រូបង្រៀនតាមបែបឌីជីថល ជាដើម។

លោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បាន លើកឡើងដែរថា ជាការពិតការអប់រំតាមបែប STEM មានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកអភិ វឌ្ឍប្រទេសជាតិ។ក្នុងនាមដៃគូជាមួយរាជរដ្ឋាភិបាល ធនាគារADB នឹងបន្តសហការជាមួយក្រសួងអប់រំ ក្នុងការកសាងធនធានមនុស្ស។

លោក អឿម ឃឿម នាយកវិទ្យាល័យនេតយ៉ង និងសិស្ស បានអរគុណដល់ធនាគារADB ដែល ជួយគាំទ្រសាលារៀនក្នុងការអប់រំតាមបែបSTEM។ ពួកគេនឹងខិតខំជំរុញការរៀនតាមបែបSTEMឲ្យកាន់ តែមានសកម្មថែមទៀត។

គួរបញ្ជាក់ដែរ គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេសកម្ពុជា ទទួលបានហិរញ្ញប្បទានពីធនាគារADB ចំនួនថវិកាជាង៧៨លានដុល្លារ ដែល ត្រូវអនុវត្តក្នុងរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៩។ គម្រោងនេះ មានគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ STEM ដែលមានគុណភាពខ្ពស់ និងលើកកម្ពស់លទ្ធផល សិក្សានៅទូទាំងប្រទេស៕

អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm