ការសិក្សា៖ ចំនួនអ្នកស្លាប់នៅហ្កាហ្សា ១៥ខែដំបូងនៃសង្គ្រាម គឺខ្ពស់ជាងរបាយការណ៍

2026/02/20 11:43:30 pm        50

ជនជាតិប៉ាឡេស្ទីនជាង ៧៥.០០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ១៥ខែដំបូងនៃការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដែលជាតួលេខខ្ពស់ជាងការស្លាប់ចំនួន ៤៩.០០០នាក់ដែលមន្ត្រីសុខាភិបាលក្នុងតំបន់បានប្រកាសនាពេលនោះ។ នេះបើយោងតាមការសិក្សាថ្មីមួយដោយទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet Global Health។

ការសិក្សាពិនិត្យដោយអ្នកជំនាញ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ បានរកឃើញថា ស្ត្រី កុមារ និងមនុស្សចាស់ មានចំនួនប្រហែល ៥៦,២ភាគរយនៃការស្លាប់ដោយហិង្សានៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលនោះ ជាកម្រិតមួយដែលការសិក្សាបានលើកឡើងថា ស្រដៀងនឹងរបាយការណ៍របស់ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា។

ការសិក្សានេះ គឺជាការស្ទង់មតិប្រជាជនឯករាជ្យលើកដំបូង អំពីអត្រាមរណភាព នៅក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមអ្នកនិពន្ធរបស់ការសិក្សា ដែលការស្រាវជ្រាវរបស់ពួកគេពាក់ព័ន្ធនឹងការស្ទង់មតិគ្រួសារប៉ាឡេស្ទីន ចំនួន ២.០០០គ្រួសារ ក្នុងរយៈពេល ៧ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

អ្នកនិពន្ធបានសរសេរថា៖ «ភស្តុតាងរួមបញ្ចូលគ្នា បង្ហាញថា គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ប្រជាជន ៣ ទៅ ៤ភាគរយនៃតំបន់ហ្កាហ្សា ត្រូវបានសម្លាប់ដោយហិង្សា ហើយមានចំនួនអ្នកស្លាប់ដោយអហិង្សាយ៉ាងច្រើនដែលបង្កឡើងដោយជម្លោះនេះដោយប្រយោល»។

ចំនួនអ្នកស្លាប់នៅហ្កាហ្សា ត្រូវបានជជែកវែកញែកយ៉ាងខ្លាំងក្លា ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែល បានចាប់ផ្តើមបន្ទាប់ពីមានការវាយប្រហាររបស់ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើភាគខាងត្បូងអ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា ដែលតួលេខរបស់ពួកគេត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា អាចទុកចិត្តបានជាយូរមកហើយនោះ បានរាយការណ៍ថា មានមនុស្សជាង ៧២.០០០នាក់ ត្រូវបានសម្លាប់ ហើយប៉ាន់ប្រមាណថា មានមនុស្សរាប់ពាន់នាក់ទៀតនៅតែមិនទាន់ស្វែងរកឃើញ នៅក្រោមអគារដែលត្រូវបានបំផ្លាញ ២៨ខែក្រោយមក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm