អាជ្ញាធរ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) ថា យ៉ាងហោចណាស់មនុស្ស ៤នាក់ បានបាត់បង់ជីវិត នៅពេលដែលរថយន្តដឹកទំនិញដឹកឧស្ម័នរាវ ១គ្រឿងនៅរដ្ឋធានីសាន់ទីយ៉ាហ្គោ (Santiago) របស់ប្រទេសឈីលី បានក្រឡាប់ ហើយផ្ទុះឆេះ។
នៅក្នុងសន្និសីទសារព័ត៌មាន មេនគរបាលបានប្រាប់អ្នកសារព័ត៌មានថា មនុស្ស ១៧នាក់ផ្សេងទៀត បានរងរបួស ដោយនិយាយថា អ្នកបើកបររថយន្តដឹកទំនិញនេះ បានបាត់បង់ការគ្រប់គ្រង ហើយកើតឧបទ្ទវហេតុតែម្ដង ។ ហើយអាជ្ញាធរបានបញ្ជាក់ថា អ្នកបើកបររថយន្តដឹកទំនិញ គឺស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់នៅក្នុងហេតុការណ៍នោះ។

ការិយាល័យរដ្ឋអាជ្ញាកំពុងស៊ើបអង្កេតអំពីមូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់នេះ។ រថយន្តដឹកទំនិញនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឧស្ម័នក្នុងស្រុកឈ្មោះ Gasco។ ក្រុមហ៊ុន Gasco មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Reuters។
វីដេអូនៅលើបណ្ដាញសង្គម បានបង្ហាញពីអណ្តាតភ្លើងកំពុងឆាបឆេះនៅកន្លែងផ្ទុះនោះ។ គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងតំបន់ Renca ភាគខាងជើងទីក្រុងសាន់ទីយ៉ាហ្គោ ជិតផ្លូវហាយវេធំមួយ និងតំបន់ឧស្សាហកម្មមួយ។
យោងតាមអ្នកពន្លត់អគ្គិភ័យ បានឲ្យដឹងថា ការផ្ទុះនេះធ្វើឲ្យមានអារម្មណ៍ដឹងនៅក្នុងរង្វង់ប្រហែល ១៥០ ទៅ ២០០ម៉ែត្រ ហើយបានបំផ្លាញរថយន្តយ៉ាងហោចណាស់ ៥០គ្រឿង៕

