Miguel Oliveira ឈ្នះ​ការប្រណាំង​ម៉ូតូ GP នៅ​ឥណ្ឌូនេស៊ី​ ខណៈ Marc Marquez ដួល​មួយ​ទំហឹង​ពេល​កម្ដៅ​សាច់ដុំ

2022/03/21 09:49:16 pm        107

​ប្រណាំង​ម៉ូតូ៖ ​កីឡាករ​សញ្ជាតិ​ព័រទុយហ្កាល់ Miguel Oliveira បាន​ប្រជែង​ឈ្នះ​ការ​ប្រណាំង​ម៉ូតូ GP ពិភពលោក​នៅ​ទឹកដី​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​កីឡាករ​អេ​ស្ប៉ា​ញ Marc Marquez ដួល​មួយ​ទំហឹង​ពេល​កម្ដៅ​សាច់ដុំ​។

​​កីឡាករ​ជើងឯក​ពិភពលោក ៦សម័យ​រូបនេះ​បាន​ដួល​ខ្ទាត​ចេញពី​ម៉ូតូ​របស់ខ្លួន​នៅ​ផ្លូវបត់​ទី៧ នៃ​ទីលាន​ហោះ​ធ្លាក់​មកលើ​ដី​ពេញទំហឹង​តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ គ្រាន់តែ​អាក់ខាន​មិនបាន​ចូលរួម​ការប្រណាំង​ផ្លូវការ​។ ​​គណៈកម្មការ​រៀបចំ​បានសម្រេច​កាត់បន្ថយ​ម​ក​ប្រណាំង​ពី ២៧ជុំ​មក​ត្រឹម ២០ជុំ​ដោយសារ​ព្រួយបារម្ភ​ពី​បញ្ហា​ទីលាន​ដែលមាន​កម្ដៅ​ខ្លាំង​ដល់​ទៅ ៤៣អង្សារ ស្រប​ពេលដែល​ការប្រកួត​ទៀតសោត​ត្រូវបាន​រំខាន​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​។ ​​កីឡាករ​របស់​ក្រុម KTM, Miguel Oliveira បាន​ប្រជែង​ឈ្នះ​ការប្រកួត​នេះ​នៅ​ ចំពោះមុខ​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​បារាំង Fabio Quartararo និង​លេខ៣ ក៏​ជា​កីឡាករ​បារាំង​ដែរ​គឺ Johann Zarco​។

​​សូមបញ្ជាក់ថា នេះ​ជា​លើកដំបូង​ប៉ុណ្ណោះ​សំរាប់​ឥណ្ឌូនេស៊ី​ដែល​រៀបចំ​ការប្រកួត​ម៉ូតូ GP បន្ទាប់ពី​អាក់ខាន​អស់​រយៈពេល ២៥ឆ្នាំ​មកហើយ​។ ​រដូវ​កាល ២០២២ នេះ​ប្រណាំង​បាន ២ទីលាន​ហើយ​បន្ទាប់ពីកាតា និង​ឥណ្ឌូនេស៊ី​នេះ​ម៉ូតូ GP នឹង​បន្តដំណើរ​ទៅ​ទីលាន​ទី៣ នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ដើមខែ​ក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        310
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        385

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm