តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ចិន និងអ៊ីរ៉ង់ ប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន បានជួបជាមួយលោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីពិភាក្សាអំពីអ៊ីរ៉ង់ និងបានប្រគល់សេចក្តីថ្លែងការណ៍រួមរបស់ពួកគេអំពីបញ្ហានេះ ជូនលោក។
លោក Mikhail Ulyanov តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការអន្តរជាតិ នៅទីក្រុងវីយែន បាននិយាយថា សេចក្តីថ្លែងការណ៍ទាំងនេះ គូសបញ្ជាក់ពីតម្រូវការសម្រាប់ដំណោះស្រាយការទូតចំពោះបញ្ហានេះ។
អ្នកការទូតរុស្ស៊ីបានសរសេរនៅលើបណ្តាញ Telegram ថា តំណាងអចិន្ត្រៃយ៍របស់ចិន អ៊ីរ៉ង់ និងរុស្ស៊ី បានជួបពិភាក្សាជាមួយលោក Rafael Grossi អគ្គនាយក IAEA ហើយបានប្រគល់សេចក្តីថ្លែងការណ៍រួមអំបញ្ហាទាក់ទងនឹងអ៊ីរ៉ង់ទៅលោក។ ការយកចិត្តទុកដាក់ជាពិសេស ត្រូវបានផ្តោតទៅលើម្រូវការក្នុងការស្វែងរកដំណោះស្រាយការទូតចំពោះបញ្ហាដែលមានស្រាប់ទាំងអស់»៕

