ក្រុមអ្នករៀបចំ៖ ក្បួនជំនួយអន្តរជាតិ នឹងទៅដល់ប្រទេសគុយបា នៅខែមីនា

2026/02/21 12:56:52 am        67

ក្បួនជំនួយមនុស្សធម៌អន្តរជាតិ សម្រាប់ប្រទេសគុយបាដែលកំពុងតស៊ូនឹងវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ដោយសារការបិទខ្ទប់ប្រេងដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន នឹងទៅដល់ទីក្រុងឡាហាវ៉ាន (Havana) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមក្រុមអ្នករៀបចំ ដែលបានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ)។

ក្រុមអ្នករៀបចំ គឺអង្គការ Nuestra America Convoy to Cuba ឲ្យដឹងថា ពួកគេនឹងដឹកជញ្ជូនជំនួយតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកទៅកាន់ប្រទេសកោះកុម្មុយនីស្តមួយនេះ ដែលប្រឈមនឹងការធ្លាក់ចូលទៅក្នុងភាពងងឹតទាំងស្រុង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាថា នឹងធ្វើឲ្យប្រទេសខ្វះខាតប្រេងប្រើប្រាស់ កាលពីខែមករា។

ក្រុមនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ក្បួនជំនួយនេះនឹងដឹកជញ្ជូនអាហារ ថ្នាំពេទ្យ សម្ភារៈវេជ្ជសាស្ត្រ និងទំនិញចាំបាច់ដែលត្រូវការជាបន្ទាន់ ទៅកាន់សហគមន៍ដែលប្រឈមនឹងការខ្វះខាតយ៉ាងខ្លាំង ដោយសារការឡោមព័ទ្ធកាន់តែខ្លាំងឡើងៗរបស់សហរដ្ឋអាមេរិក ដែលបានរំខានដល់ការនាំចូលប្រេងឥន្ធនៈ ផ្អាកការហោះហើរ ហើយធ្វើឲ្យមន្ទីរពេទ្យ និងសេវាសំខាន់ៗជួបបញ្ហាធ្ងន់ធ្ងរ»។

ក្រុមនេះពណ៌នាអំពីខ្លួនឯងថា ជាសម្ព័ន្ធភាពអន្តរជាតិ ដែលមានសហជីព សមាជិកសភា អង្គការមនុស្សធម៌ និងឥស្សរជនសាធារណៈ ក្នុងនោះរួមមានទាំងសកម្មជនស៊ុយអែត នាង Greta Thunberg ផងដែរ ដែលត្រូវបានបណ្តេញចេញពីអ៊ីស្រាអែល ក្នុងឆ្នាំ២០២៥ បន្ទាប់ពីព្យាយាមឡើងលើកងនាវាដែលមានជំនួយឆ្ពោះទៅកាន់តំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        210
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        196
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm