រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា កងទ័ពអ៊ីស្រាអែល នឹងស្ថិតនៅក្នុងតំបន់ហ្កាហ្សា ជារៀងរហូត។
ដោយត្រូវដកស្រង់សម្តីដោយគេហទំព័រព័ត៌មាន Ynet លោក បាននិយាយថា៖«កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងស្ថិតនៅក្នុងតំបន់សន្តិសុខហ្កាហ្សា គ្មានទីបញ្ចប់»។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់មន្រ្តីនៅមូលដ្ឋានបណ្តុះបណ្តាលមន្រ្តីលេខ ១ លោកបានលើកឡើងពីការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសយេម៉ែន និងអ៊ីរ៉ង់ ដែលបានធ្វើឡើងកាលពីឆ្នាំមុន។

លោកបាននិយាយថា៖«យើងនឹងមិនអនុញ្ញាតឲ្យមានការគំរាមកំហែងនូវការបំផ្លិចបំផ្លាញប្រឆាំងនឹង អ៊ីស្រាអែលនាពេលអនាគតទេ ហើយយើងនឹងធ្វើសកម្មភាពប្រឆាំងនឹងការគំរាមកំហែងណាមួយ ទាំងជិតទាំងឆ្ងាយ»។ «គោលនយោបាយបច្ចុប្បន្ន គឺជាគំនិតផ្តួចផ្តើម ការសម្រេចចិត្ត ការបញ្ចប់ការគំរាមកំហែង និងការការពារព្រំដែន និងសហគមន៍អ៊ីស្រាអែលពីសត្រូវ»៕
