កាលពីថ្ងៃព្រហស្បតិម្សិលមិញ លោកប្រធានាធិបតី Donald Trump និយាយថា លោកនឹងបញ្ជាឲ្យប្រធានមន្ទីរបច្ចកោណលោក Pete Hegseth និងទីភ្នាក់ងារពាក់ព័ន្ធនផ្សេងទៀត ចាប់ផ្តើមដំណើរការកំណត់អត្តសញ្ញាណ និងបញ្ចេញឯកសាររដ្ឋាភិបាលសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងមនុស្សពិភពផ្កាយ និងថាសហោះ ។
លោកថា ដោយផ្អែកលើចំណាប់ខ្លាំងត្រូវបានបង្ហាញ លោកនឹងបញ្ជារដ្ឋមន្រ្តីការពារជាតិអាមេរិក និងក្រសួងពាក់ព័ន្ធ ក៏ដូចជាទីភ្នាក់ងារពាក់ព័ន្ធ ឲ្យចាប់ផ្តើមដំណើរការកំណត់អត្តសញ្ញាណ និងបញ្ចេញេឯកសាររដ្ឋាភិបាល ពាក់ព័ន្ធនឹងមនុស្សពិភពផ្កាយ ជីវិតក្រៅភព និងថាសហោះ ។
លោក Trumpបានចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obamaថាបានបង្ហាញព័ត៌មានសម្ងាត់ ពេលដែលលោកនិយាយកាលពីពេលថ្មីៗនេះថា មនុស្សពិភពផ្កាយគឺមានពិត ។
លោក Obama និយាយថា មនុស្សពិភពផ្កាយមានពិត ប៉ុន្តែមនុស្សក្រៅភពនេះ ពុំត្រូវបានរក្សាទុកនៅតំបន់ ៥១នោះទេ ។ លោកបានផ្តល់អនុសាសន៍បែបលេងសើចបែបនេះ អំឡុងបទសម្ភាសន៍ជាមួយអ្នកបង្កើតកម្មវិធីព័ត៌មានសង្គម Podcaster លោក Brian Tyler Cohen កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ ។
លោកថា លោកព្យាយាមតាមដានដោយយកចិត្តទុកដាក់ ប៉ុន្តែចាប់តាំងពីពេលនោះមក វាបានធ្វើឲ្យរូបលោកចាប់អារម្មណ៍ចង់ធ្វើការបញ្ជាក់ ។ លោកនិយាយទៀតថា ចក្រវាលធំធេងខ្លាំងណាស់ថា រឿងចម្លែកគឺមានជីវិតនៅទីនោះ ។ ប៉ុន្តែចម្ងាយរវាងប្រព័ន្ធព្រះអាទិត្យ គឺពិតជាឆ្ងាយខ្លាំងណាស់ ដែលធ្វើឲ្យពួកយើងមើលឃើញមនុស្សពិភពផ្កាយ ធ្វើដំណើរមានកម្រិតទាប ៕