ទ័ពមួកខៀវកម្ពុជាជាង២០០នាក់ ហ្វឹកហ្វឺន​ត្រៀម​ចេញបេសកកម្ម​រក្សា​សន្តិភាព Unនៅ​អាហ្វ្រិក​កណ្តាល

2022/03/21 03:55:57 pm        823

ភ្នំពេញ៖ មកដល់ថ្ងៃពេលនេះកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ ក្នុងការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិពីកម្ពុជាប្រមាណជាង២០០នាក់ និងគ្រឿងយន្តសម្ភារៈបំរើអោយការងារសាងសង់សំណង់ និងការដោះមីនជាច្រើនគ្រឿងទៀត បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅអាហ្វឹ្រកកណ្តាល នៅក្នុងអំឡុងខែក្រោយនេះ។

បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិរក្សាសន្តិភាព ​បានថ្លែងប្រាប់ BTV នៅថ្ងៃទី២០ ​ខែមីនានេះថា ​នៅពេលនេះ យើង​បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចក្នុងការចាត់​បញ្ជូន​កងយោធាមួកខៀវព្រមទាំងគ្រឿង​សម្ភារៈ​បំពាក់​សម្រាប់បេសកកម្មប្តូរវេនតាមអាណត្តិរបស់អង្គការ​សហប្រជាជាតិ​ដែល​តែងធ្វើឡើង​ក្នុងរយៈពេលមួយឆ្នាំម្តងនោះទៅកាន់តំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលដែលហៅកាត់ថា MINUSCA ។

ក្នុងដំណើរចុះពិនិត្យការបង្ហាញសមត្ថភាពជំនាញកងទ័ព​មួកខៀវ នៅសាលាហ្វឹកហ្វឺនកងកម្លាំង​រក្សា​សន្តិភាពពហុជាតិក្នុងស្រុកភ្នំស្រួច ​ខេត្តកំពង់ស្ពឺ ​ ឯកឧត្តម សែម សុវណ្ណនី ​បានវាយតំលៃថា កងកម្លាំងយើងគឺមានសមត្ថភាពចំណេះដឹង ​ជំនាញសកម្មភាព​រុករក​គ្រឿងផ្ទុះថ្មីៗ ការ​ប្រើកង​សុនខ​ហិត​មីន​ពី​ភាព​ប៉ិនប្រសប់ ​ចេះ​ប្រើប្រាស់​គ្រឿង​យុទ្ធោបករណ៍​សម្រាប់​ការងារបេសកកម្ម​របស់​កងកម្ទេចគ្រឿងផ្ទុះថ្មី (EOD) ​តាម​កម្រិត​ស្តង់ដារ​កំណត់ដោយUN ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា ​នៅក្នុងដំណើរ​បញ្ជូន​កងកម្លាំងប្តូរវេន​នៅ​បំពេញ​បេសកកម្ម​នៅអាហ្វឹ្រកកណ្តាលនេះដែ​រ យើងក៏នឹង​បញ្ជូនគ្រឿង​បំពាក់ជាច្រើន​ទៀតដូចជា រថយន្ត​ធុនធំ​មានប្រសិទ្ធការពារគ្រាប់កាំភ្លើង​និងការបំផ្ទុះ​ដោយគ្រាប់មីន រ៉ូបូតដែលមានសមត្ថភាពចាប់​និង​បន្សាបគ្រាប់មីនព្រមទាំងគ្រឿង​ឧបករណ៍ជាច្រើនប្រភេទទៀតផងដែរ ​ហើយ​គ្រឿងបំពាក់​ទាំងនោះ គ្រោង​នឹងបញ្ជូននៅដើមសប្តាហ៍ក្រោយនេះ។

សូមបញ្ជាក់ថា​ នៅដើមសប្តាហ៍ក្រោយនេះដែរ ​ក្រុមការងារ​មកពីអង្គការសហប្រជាជាតិ នឹង​អញ្ជើញ​ចុះត្រួតពិនិត្យកងយោធាមួកខៀវកម្ពុជា ​និង​គ្រឿង​សម្ភារៈបំពាក់​ដែល​នឹង​ត្រូវបញ្ជូន​ទៅ​បេសកកម្ម​នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅវិទ្យាស្ថានឧដុង្គផងដែរ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm