នុងសប្តាហ៍នេះ ក្រុមអាជ្ញាធរម៉ិកស៊ិកបានវាយឆ្មក់ផ្លូវរូងក្រោមដីមួយកន្លែងដែលត្រូវបានប្រើប្រាស់ដើម្បីលួចប្រេងពីបំពង់បង្ហូរប្រេងរដ្ឋ ។ប្រតបត្តិការនេះ ផ្តល់ពន្លឺដ៏កម្រមួយចំពោះការប្រយុទ្ធប្រឆាំងរបស់ម៉ិកស៊ិកនឹងពាណិជ្ជកម្មទីផ្សារងងឹកដែលតែងតែធ្វើឡើងដោយអង្គការឧក្រិដ្ឋកម្ម ។ផ្លូវរូងក្រោមដីនេះ មានប្រវែងប្រហែល ២២ម៉ែត្រហើយត្រូវបានរកឃើញនៅជិតផ្ទះមួយខ្នង ស្ថិតនៅតំបន់ជាយក្រុងក្នុងរដ្ឋ Hidalgo ជិតទីក្រុង Tepetitlan ។យោងតាមការអះអាងរបស់រដ្ឋអាជ្ញា បានឲ្យដឹងថា ផ្លូវរូបក្រោមដីនេះឆ្ពោះទៅកាន់បំពង់បង្ហូរប្រេងចំនួន ២នៅលើបំពង់បង្ហូរប្រេងក្រោមដី ។កងកម្លាងសន្តិសុខ បានរកឃើញគ្រឿងញៀនផងដែរប៉ុន្តែពុំមានការចាប់ខ្លួន ត្រូវបានធ្វើឡើងនោះទេ មកទល់នឹងពេលនេះ ៕