ឯកអគ្គអាមេរិកកំពុងចរចាជាមួយឥណ្ឌា រឿងនាំចេញប្រេងវេណេស៊ុយអេឡាទៅកាន់ទីនោះរដ្ឋទូតសហរដ្ឋអាមេរិកប្រចំានៅទីក្រុងញូវដែលី និយាយនាថ្ងៃសុក្រនេះថាឥណ្ឌាកំពុងធ្វើពិពិធកម្មថាមពលរបស់ខ្លួន សម្រាប់ការទិញប្រេងឆៅ ហើយកិច្ចចរចាដ៏សកម្មកំពុងធ្វើឡើង ជាមួយក្រសួងថាមពលឥណ្ឌា លើការនាំចូលប្រេងវេណេស៊ុយអេឡា ទៅកាន់ប្រទេសឥណ្ឌា។កាល
ពីដើមខែនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា ឥណ្ឌានឹងទិញប្រេងវេណេស៊ុយអេឡាដើម្បីជំនួសការនាំចូលប្រេងរុស្ស៊ី ។លោក
Sergio Gorគឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅឥណ្ឌានិយាយថា លោកមិនចង់និយាយមុននោះទេប៉ុន្តែមាននូវកិច្ចចរចាដ៏សកម្មមួយ ។ ក្រសួងថាមពល កំពុងជជែកគ្នានៅទីនេះដូច្នេះហើយពួកយើងសង្ឃឹមថានឹងទទួលបានដំណឹងក្នុងពេលដ៏ខ្លីខាងមុខនេះ ។លោកបន្ត
ថា ពួកយើងបានមើលឃើញឥណ្ឌាធ្វើពិពិធកម្មប្រេងរបស់ពួកគេ ។មាននូវការប្តេជ្ញាចិត្ត សហរដ្ឋអាមេរិកមិនចង់ឲ្យនរណាម្នាក់ទិញប្រេងរុស្ស៊ីនោះទេប្រធានាធិបតីច្បាស់ណាស់លើបញ្ហានេះ លោកចង់ឲ្យសង្រ្គាមមួយនេះបញ្ចប់ ៕