រដ្ឋមន្ត្រីការបរទេស បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសហុងគ្រីនឹងរារាំងប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូ (១០៦ពាន់លានដុល្លារអាមេរិក) របស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែនរហូតដល់អ៊ុយក្រែនបន្តបញ្ជូនប្រេងទៅកាន់ប្រទេសខ្លួនតាមរយៈបំពង់បង្ហូរប្រេង Druzhba បន្ទាប់ពីទីក្រុង Budapest បាននិយាយថា ខ្លួននឹងបូមយកប្រេងបម្រុងជាយុទ្ធសាស្ត្រដើម្បីដោះស្រាយកង្វះខាត។
ប្រទេសហុងគ្រី និងស្លូវ៉ាគី ដែលមានរោងចក្រចម្រាញ់ប្រេងនៅសល់ក្នុងសហភាពអឺរ៉ុបដោយប្រើប្រាស់ប្រេងរបស់រុស្ស៊ីតាមរយៈបំបង់បង្ហូរប្រេង Druzhba បានព្យាយាមទទួលបានការផ្គត់ផ្គង់ចាប់តាំងពីលំហូរត្រូវបានបញ្ឈប់នៅថ្ងៃទី២៧ ខែមករា បន្ទាប់ពីអ្វីដែលអ៊ុយក្រែនបាននិយាយថាជាការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរប្រេង។

ប្រទេសទាំងពីរបានដាក់កំហុសលើអ៊ុយក្រែនចំពោះការពន្យារពេលក្នុងការចាប់ផ្តើមលំហូរប្រេងឡើងវិញដោយសារតែហេតុផលនយោបាយ។
រដ្ឋមន្ត្រីការបរទេស លោក Peter Szijjarto បាននិយាយនៅលើបណ្តាញ X ថា «តាមរយៈការរារាំងការបញ្ជូនប្រេងទៅកាន់ប្រទេសហុងគ្រីតាមរយៈបំពង់បង្ហូរប្រេង Druzhba ប្រទេសអ៊ុយក្រែនបានរំលោភលើកិច្ចព្រមព្រៀងសមាគមអឺរ៉ុប-អ៊ុយក្រែន ដោយបំពានការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសហភាពអឺរ៉ុប។ យើងនឹងមិនចុះចាញ់នឹងការគំរាមកំហែងនេះទេ» ។
រដ្ឋាភិបាលប្រទេសហុងគ្រី បាននិយាយនៅក្នុងក្រឹត្យមួយថា ខ្លួននឹងបញ្ចេញប្រេងឆៅប្រហែល ១,៨លានបារ៉ែលពីប្រេងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីបំពេញសម្រាប់កង្វះខាត។
