ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សច្រើននាក់ និងរបួសរាប់សិបនាក់នៅលីបង់

2026/02/21 07:20:10 pm        90

ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់នៅភាគខាងកើត និងភាគខាងត្បូងប្រទេសលីបង់ ជាការរំលោភចុងក្រោយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ ២០២៤ ជាមួយក្រុមប្រដាប់អាវុធហេសបូឡា។ ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់ប្រទេសលីបង់ (NNA) បានរាយការណ៍កាលពីថ្ងៃសុក្រថា ការវាយប្រហារតាមអាកាសលើជ្រលងភ្នំបេកា(Bekaa) នៅភាគខាងកើតប្រទេសបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ និងបានបន្សល់ទុកមនុស្ស ២៥ នាក់រងរបួស ដែលត្រូវបាន «បញ្ជូនទៅកាន់មន្ទីរពេទ្យនានាក្នុងតំបន់» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន NNA។ ក្រោយមកព័ត៌មាន NNA បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់បឋមដល់ ជាង១០នាក់ ដោយមានមនុស្សយ៉ាងហោចណាស់៣០នាក់ផ្សរងទៀតរងរងរបួសក្នុងការវាយប្រហារលើអគារមួយកន្លែងក្នុងទីក្រុង Riyaq ក្នុងខេត្តជ្រលងភ្នំ Bekaa។ ប្រតិបត្តិការស្វែងរកអ្នករស់រានមានជីវិតនៅតែបន្តនៅកន្លែងកើតហេតុ។ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារ «មជ្ឈមណ្ឌលទីបញ្ជាការក្រុមហេសបូឡា» នៅក្នុងតំបន់បា Baalbek នៃខេត្ត Bekaa ខណៈប្រភពក្រុមហេសបូឡា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មេដឹកនាំយោធាម្នាក់មកពីក្រុមប្រដាប់អាវុធស្ថិតក្នុងចំណោមអ្នកស្លាប់។

កាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលសាធារណៈលីបង់បាននិយាយថា មនុស្សយ៉ាងហោចណាស់ពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំ Ein el-Hilweh ជាជំរំជនភៀសខ្លួនប៉ាឡេស្ទីនធំបំផុតរបស់ប្រទេស ។

កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងរបស់ខ្លួនបាន វាយប្រហារមជ្ឈមណ្ឌលទីបញ្ជាការក្រុមហាម៉ាស ដែលក្រុមភេរវករបានធ្វើប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹង ការរំលោភបំពានដដែលៗនៃការយោគយល់គ្នាស្តីពីបទឈប់បាញ់។

ក្រុមហាម៉ាស បានថ្កោលទោសការវាយប្រហារនេះ ដែលខ្លួនបាននិយាយថា នាំឱ្យមានការស្លាប់ និងរបួស ជនស៊ីវិល។

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        18
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        44
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm