របាយការណ៍៖ កងទ័ពអាមេរិករាប់រយនាក់ត្រូវបានដកពីកាតា និងបារ៉ែន ស្របពេលតានតឹងជាមួយអ៊ីរ៉ង់

2026/02/21 01:12:18 pm        86

ដោយដកស្រង់ប្រភពពីមន្ទីរបញ្ចកោណ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន The New York Times បានរាយការណ៍កាលពីថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) ថា កងទ័ពអាមេរិករាប់រយនាក់ត្រូវបានដកចេញពីមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា។

របាយការណ៍នេះក៏បានឲ្យដឹងផងដែរថា កងកម្លាំងត្រូវបានជម្លៀសចេញពីបារ៉ែន ជាកន្លែងដែលកងនាវាទី៥ របស់កងទ័ពជើងទឹកអាមេរិកស្ថិតនៅ។ កងកម្លាំងអាមេរិកនៅតែឈរជើង នៅមូលដ្ឋាននានា ក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី គុយវ៉ែត អារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី និងអេមីរ៉ាតអារ៉ាប់រួម។

ការដកទ័ពនេះកំពុងត្រូវបានបកស្រាយថា ជាវិធានការបង្ការ ក្នុងអំឡុងពេលមានភាពតានតឹងកើនឡើង ពាក់ព័ន្ធនឹងលទ្ធភាពអាចមានការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ដោយទីក្រុងតេអេរ៉ង់ ត្រូវបានគេរំពឹងថា នឹងឆ្លើយតបដោយការវាយប្រហារលើកងកម្លាំងអាមេរិក នៅក្នុងតំបន់។

ទីបញ្ជាការកណ្តាលរបស់យោធាអាមេរិក ដែលទទួលខុសត្រូវលើអ៊ីរ៉ង់ និងតំបន់ជុំវិញភាគច្រើន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

នៅក្នុងលិខិតមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ប្រធានបេសកកម្មអ៊ីរ៉ង់ប្រចាំ UN បានលើកឡើងថា ប្រសិនបើអ៊ីរ៉ង់ត្រូវបានវាយប្រហារនោះ «មូលដ្ឋាន ទីតាំង និងធនធានទាំងអស់របស់កងកម្លាំងអរិភាព នៅក្នុងតំបន់ នឹងក្លាយជាគោលដៅស្របច្បាប់» ហើយ «សហរដ្ឋអាមេរិកនឹងត្រូវទទួលខុសត្រូវទាំងស្រុង និងដោយផ្ទាល់ ចំពោះផលវិបាកដែលមិនអាចទាយទុកជាមុនបាន និងមិនអាចគ្រប់គ្រងបាន»។

មូលដ្ឋាន Al Udeid គឺជាមូលដ្ឋានយោធាធំបំផុតរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ដែលមានកងទ័ពចំនួន ១០.០០០នាក់។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am