ក្រុមហាម៉ាស បញ្ជាក់ថា បើកចំហចំពោះកងកម្លាំងរក្សាសន្តិភាពហ្កាហ្សា ប៉ុន្តែបដិសេធការជ្រៀតជ្រែក

2026/02/21 09:48:37 pm        95

អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បើកចំហទទួលយកកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ នៅតំបន់ហ្កាហ្សា ប៉ុន្តែបដិសេធការជ្រៀតជ្រែកណាមួយ នៅក្នុង «កិច្ចការផ្ទៃក្នុង» របស់ដែនដីនេះ។

នៅឯកិច្ចប្រជុំផ្លូវការលើកដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) របស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ មានការប្រកាសថា ប្រទេសមួយចំនួនតូច នឹងប្ដេជ្ញាបញ្ជូនកងទ័ពចូលរួមកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ (ISF) ដែលទើបបង្កើតថ្មី សម្រាប់តំបន់ហ្កាហ្សា។

ប្រទេសម៉ារ៉ុកបានប្រកាសថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការបញ្ជូននគរបាល ក៏ដូចជាទាហាន ទៅចូលរួម ISF ខណៈដែលមេបញ្ជាការអាមេរិកនៃកងកម្លាំងនេះ គឺលោកឧត្តមសេនីយ៍ទោ Jasper Jeffers បានប្រាប់ថា អាល់បានី ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន និងកូសូវ៉ូ ក៏កំពុងបញ្ជូនកងទ័ពចូលរួមផងដែរ។

អ្នកនាំពាក្យក្រុមហាម៉ាស លោក Qassem បានប្រាប់សារព័ត៌មាន AFP ថា «ជំហររបស់យើង ពាក់ព័ន្ធនឹងកងកម្លាំងអន្តរជាតិ គឺច្បាស់លាស់។ យើងចង់បានកងកម្លាំងរក្សាសន្តិភាពដែលត្រួតពិនិត្យបទឈប់បាញ់ ធានាការអនុវត្តកិច្ចព្រមព្រៀងនេះ និងដើរតួជាតំបន់ទ្រនាប់ រវាងកងទ័ពកាន់កាប់ និងប្រជាជនរបស់យើងនៅក្នុងតំបន់ហ្កាហ្សា ដោយមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ដែនដីនេះ»។

ក្រុមប្រឹក្សាសន្តិភាព (Board of Peace) ត្រូវបានបង្កើតឡើង បន្ទាប់ពីរដ្ឋបាលរបស់លោក Trump រួមជាមួយក្រុមប្រទេសសម្របសម្រួលដ៏យូរ គឺកាតា និងអេហ្ស៊ីប បានចរចាឲ្យមានបទឈប់បាញ់ កាលពីខែតុលាឆ្នាំមុន ដើម្បីរំលត់ភ្លើងសង្គ្រាមដ៏បំផ្លិចបំផ្លាញរយៈពេល ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm