លោកស្រី Takaichi សន្យាបញ្ចប់ការរឹតត្បិត និងពង្រឹងសន្តិសុខ នៅក្នុងសុន្ទរកថាគោលនយោបាយ

2026/02/21 11:36:16 pm        138

នៅក្នុងសុន្ទរកថាគោលនយោបាយលើកដំបូងរបស់លោកស្រីទៅកាន់សភា កាលពីថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានអំពាវនាវឲ្យបញ្ចប់ «ការរឹតត្បិតហួសហេតុ» ដើម្បីជំរុញការវិនិយោគក្នុងស្រុក និងបានគូសបញ្ជាក់ពីរបៀបវារៈសន្តិសុខដ៏រឹងមាំមួយ ដើម្បីពង្រឹងសម្ព័ន្ធភាព និងចារកម្មជាតិ។

អំឡុងពេលថ្លែងទៅកាន់សម័យប្រជុំពេញអង្គនៃសភាទាំង២ លោកស្រី Takaichi បានគាំទ្រជាថ្មីម្តងទៀត ចំពោះ «គោលនយោបាយសារពើពន្ធប្រកបដោយការទទួលខុសត្រូវ និងសកម្ម» ដើម្បីជំរុញការវិនិយោគក្នុងស្រុក។ នៅពេលដើមដំបូងនៃសុន្ទរកថារបស់លោកស្រី លោកស្រី Takaichi បាននិយាយថា លោកស្រីនឹង «លើកកម្ពស់គោលនយោបាយសេដ្ឋកិច្ចរឹងមាំ និងគោលនយោបាយការបរទេស និងសន្តិសុខដ៏ខ្លាំងក្លា»។ ពាក់ព័ន្ធគោលនយោបាយសេដ្ឋកិច្ច លោកស្រីបានលើកជាសំណួរថា៖ «ហេតុអ្វីខ្វះខាតការវិនិយោគក្នុងស្រុកខ្លាំងម៉្លេះ?»។

ចំណែកចក្ខុវិស័យគោលនយោបាយការបរទេសឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) របស់លោកស្រី នឹងត្រូវបាន «ធ្វើបច្ចុប្បន្នភាពថ្មី និងលើកកម្ពស់» ដោយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់ធនធានរ៉ែសំខាន់ៗ និងពង្រីកកម្មវិធីជំនួយសន្តិសុខផ្លូវការ ដែលផ្តល់ឧបករណ៍ផ្នែកការពារជាតិដល់ប្រទេសដទៃទៀតដោយមិនគិតថ្លៃ។

ជាមួយគ្នានេះ លោកស្រី Takaichi បានបញ្ជាក់ថា លោកស្រីនឹងធ្វើទស្សនកិច្ចសហរដ្ឋអាមេរិក នៅខែមីនា ដើម្បីពង្រឹងទំនាក់ទំនងការជឿជាក់របស់លោកស្រីជាមួយប្រធានាធិបតី លោក Donald Trump បន្ថែមទៀត។ លោកស្រីក៏បានប្រកាសពីចេតនារបស់លោកស្រី ក្នុងការ «ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខពហុភាគី» ជាមួយប្រទេសផ្សេងទៀត ដូចជាកូរ៉េខាងត្បូង និងអូស្ត្រាលី ដោយមានសម្ព័ន្ធភាពជប៉ុន-សហរដ្ឋអាមេរិកជាមូលដ្ឋានគ្រឹះ។

ទន្ទឹមនឹងនេះ ទាក់ទងនឹងប្រទេសចិន ដែលជប៉ុនបានធ្វើឲ្យមានទំនាក់ទំនងតានតឹង លោកស្រីបានបញ្ជាក់ជាថ្មីនូវគោលនយោបាយធម្មតានៃ «ការលើកកម្ពស់ទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងទូលំទូលាយ ដោយផ្អែកលើផលប្រយោជន៍យុទ្ធសាស្ត្ររួម និងបង្កើតទំនាក់ទំនងស្ថាបនា និងស្ថិរភាព»។

តែយ៉ាងណាក្ដី លោកស្រី Takaichi បានបន្ថែមថា ជប៉ុននឹង «ឆ្លើយតបដោយស្ងប់ស្ងាត់ និងសមស្របដោយឈរលើផលប្រយោជន៍របស់ជាតិ»៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm