
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សចំនួន ៧នាក់ស្លាប់ និងរងរបួសចំនួន ១៤នាក់ ក្នុងនោះ របួសធ្ងន់ចំនួន ៨នាក់ និងស្រាល ៦នាក់។
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយ នៅម៉ោងជាង ៤រសៀល ថ្ងៃទី២១ ខែមីនានេះបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើក កើតនៅលើរាជធានី ខេត្តចំនួន ៦ មានដូចជា៖ ខេត្តបាត់ដំបង របួស ៤នាក់, កំពង់ចាម ស្លាប់ ៥នាក់ និងរបួស ៤នាក់, កណ្តាល របួស ១នាក់, ភ្នំពេញ ស្លាប់ ២នាក់ និងរបួស ១នាក់, ពោធិសាត់ របួស ២នាក់ និងខេត្ត ស្វាយរៀង របួស ២នាក់។

